កងរាជអាវុធហត្ថខេត្តព្រះសីហនុ : នាវាចម្បាំងកងទ័ពជើងទឹកបារាំង ចំនួន ០១គ្រឿង បានចូលសំចតក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ : កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានបញ្ជាក់អោយដឹងថា,  នៅវេលាម៉ោង០៩:០០នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នាវាចម្បាំងកងទ័ពជើងទឹកបារាំង ចំនួន ០១គ្រឿង បានចូលសំចតក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ថ្ងៃទី២៤-២៨ ខែមីនា ឆ្នាំ២០២៣ ប្រកបដោយសុវត្ថិភាព។

សូមបញ្ជាក់ថា, គោរពតាមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងកងរាជអាវុធហត្ថខេត្ត បានចុះគោលដៅដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងជូនក្បួនដល់ប្រតិភូកងនាវាអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខេត្ត និងដំណើរទស្សនកិច្ចក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ។

_   ឈ្មោះនាវា PRAIRIAL (F_731)

_    បណ្តោយ  ៩០ m

    ទទឹង ១៤ m

    ជម្រៅទឹក ៤.៣ m

  ទំងន់ផ្ទុក ២.៩៥០ ton

+  មាននាវឹក ចំនួន ១០១នាក់ ដឹកនាំបញ្ជាលោកវរនាវីឯក Francois Maignan មេបញ្ជាការនាវា ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print