ភ្នំពេញ : សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងប្រកាសថា កម្ពុជានឹងអាចបង្កើតប៉ូលសេដ្ឋកិច្ចទី៤ នៅខេត្តភូមិភាគឦសាន លើផ្នែកសិ-ឧស្សាហកម្ម។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា រាជរដ្ឋាភិបាល នឹងកំណត់ខេត្តយកខេត្តចំនួន ៤ ធ្វើជាប៉ូលកសិ-ឧស្សាហកម្ម រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ជាប៉ូលសេដ្ឋកិច្ចទី៤។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យដោះស្រាយបញ្ហាចំណីសត្វដើម្បីបំផុសឱ្យមានការចិញ្ចឹមសត្វក្នុងស្រុកឱ្យបានខ្លាំងក្លា។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាការគ្រាន់តែជំរុញឱ្យពលរដ្ឋចិញ្ចឹមសត្វដើម្បីលក់នឹងមិនសម្រេចនោះទេប្រសិនជាចំណីសត្វនៅមានការនាំចូល និងមានតម្លៃខ្ពស់នោះ។ សម្ដេចឱ្យជាយោបល់ឱ្យមានការផលិតនូវចំណីសត្វក្នុងស្រុកដែលធ្វើឱ្យតម្លៃចំណីអាចឱ្យប្រជាកសិករអាចទទួលយកបានផងដែរ។
សម្ដេចថា៖ «យើងត្រូវស្វះស្វែងរកគ្រប់វិធីទាំងអស់ដើម្បីដោះស្រាយបញ្ហាកសិកររបស់យើង»៕
ដោយ : សិលា