លួចដុតអតីតទីតាំងរោងចក្រ​ផលិត​អាកុល​និងកែ​ច្នៃសារធាតុ​គីមី​ផ្សំ​បំលែងគ្រឿងញៀនមួយកន្លែងនៅស្រុកឱរ៉ាល់​ សមត្ថកិច្ចចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់​ និងឃាត់ខ្លួនជនសង្ស័យម្នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ អគ្គិភ័យបានឆាបឆេះអតីតទីតាំងរោងចក្រផលិតអាកុល​និងកែច្នៃសារធាតុគ្រឿងញៀនដែលស្ថិតនៅ​ភូមិដំបងវិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ដោយបង្កការភ្ញាក់ផ្អេីលដល់អាជ្ញាធរ​ និងសមត្ថកិច្ចចុះអន្តរាគមន៍នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣​ ។

    សមត្ថកិច្ចបានឱ្យដឹងថា​ ទីតាំងដែលរងការឆាបឆេះនេះអតីតជាទីតាំងរោងចក្រដែលផលិតអាកុល ហើយក្រោយមកជនសង្ស័យមួយក្រុមបានយកទីតាំងនេះធ្វើជាកន្លែងកែច្នៃគ្រឿងផ្សំសារធាតុគីមីដើម្បីផលិតគ្រឿងញៀន ។ក្រោយមកសមត្ថកិច្ចក៏បានធ្វើការបង្ក្រាបដោយចាប់ខ្លួនជនសង្ស័យជាជនជាតិចិនជាច្រើននាក់និងរឹបអូសសារធាតុផ្សំជាច្រើនតោន។ទីតាំងនេះដែរក៏ត្រូវ​តុលាការ​បានរឹបអូសជាសម្បត្ដិរដ្ឋ​ តាមរយៈ​សាលដីកា​ស្ថាពររបស់​តុលាការ​កំពូល​។

    សមត្ថកិច្ចបានឱ្យដឹងទៀតថា ដោយយោងតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញជនសង្ស័យ​ដែលជាអ្នកដុត​ ដំបូងឡេីយគឺដុតព្រៃហើយបន្ទាប់មកចូលទៅដុតរថយន្តក្នុងរោងចក្រ ក្រោយដុតជនសង្ស័យបានគេចខ្លួនចូលព្រៃបាត់។

    បន្ទាប់ពីអន្តរាគមន៍ករណីឆេះរួចមក សមត្ថកិច្ចបានកំណត់មុខសញ្ញាហើយឃាត់ខ្លួនយុវជនម្នាក់ឈ្មោះ ប៊ុន ធី ហៅកោប អាយុ២៤ឆ្នាំ ស្នាក់នៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺយកមកសួរនាំ។នៅចំពោះមុខសមត្ថកិច្ចយុវជនរូបនេះបានសារភាពថាខ្លួនពិតជាបានដុតទីតាំងរោងចក្រនោះមែនដោយសារតែខ្លួនខូចចិត្តនិងការលែងលះជាមួយប្រពន្ធហើយប្រពន្ធទៅមានប្តីថ្មីទៀត។បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមការសួរនាំរបស់សមត្ថកិច្ចដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

    គួរបញ្ជាក់ថា​ អគ្គិភ័យនេះមិនបានបំផ្លាញដល់អគាររោងចក្រនោះទេដោយសមត្ថកិច្ចអន្តរាគមន៍ទាន់ពេល តែរថយន្តម៉ាកមុី​ស៊ុយប៊ីសុី​មួយគ្រឿងបានឆេះខូចខាតផ្នែកខ្លះនៃរថយន្ត៕ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print