ខេត្តព្រះសីហនុ : នៅវេលាម៉ោង០៩:០០នាទីព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុស ស្រី ចំនួន ១១នាក់ រួមនឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលចុះបង្រ្កាបបានចំនួន ០២លើក នៅចំណុចក្រុមទី១១ ភូមិ៣ សង្កាត់លេខ៣ និងក្រុមទី១៦ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។ នេះបើយោងតាមផេកផ្លូវការរបស់ ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ បានបង្ហោះជាផ្លូវការ។
ខាងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបន្តថា, សមត្ថកិច្ច ចាប់យកវត្ថុតាងរួមមាន÷ ម្សៅសថ្លា ចំនួន ១១កញ្ចប់តូច ទម្ងន់ស្មើនឹង ២.៥៨ក្រាម, ជញ្ជីងថ្លឹង ០១, កន្រ្តៃ ០១, ខ្សៀជក់ ០១, ដបជក់ ០១, ដែកកេះ ០១, ដាវ ០២, ទូរស័ព្ទដៃ ០៩គ្រឿង, ម៉ូតូ ០១គ្រឿង, លុយខ្មែរ ៨០.០០០រៀល, ទុយោមួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង 11 នាក់ ត្រូវបានបញ្ជូនខ្លួនទៅតំណាងអយ្យការដើម្បីអនុវត្តបន្តតាមនីតិវិធី និងធ្វើការ ស៊ើបអង្កេតស្រាវជ្រាវ បង្ក្រាបបទល្មើសគ្រប់ប្រភេទ អនុវត្តឱ្យបានមុឺងម៉ាត់ តាមបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងតាមការណែនាំដ៏ខ្ពង់ខ្ពស់ របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ៕
ដោយ : សហការី