គីមជុងអ៊ុន អំពាវនាវឲ្យតស៊ូជាមួយអាមេរិកដល់ទីបញ្ចប់

ចែករំលែក៖

ក្នុងឪកាសគម្រប់ខួបលើកទី​៦២ថ្ងៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់រវាងកូរ៉េទាំងពីរ​ ជើង-ត្បូង មេដឹកនាំគីមជុងអ៊ុនបានអំពាវនាដល់ពលរដ្ឋនៅទូទាំងប្រទេសតស៊ូជាមួយអាមេរិក​ដល់ទីបញ្ចប់ ប្រសិនបើមានសង្គ្រាមជាមួយអាមេរិកកើតឡើង។

1-1212

កាលពីថ្ងៃទី​២៧ខែកក្កដា កូរ៉េខាងជើងបានរៀបចំពីធីខួបគម្រប់​៦២ឆ្នាំថ្ងៃចុះហត្ថលេខាលើកិច្ច​ព្រមព្រៀងឈប់បាញ់រវាងកូរ៉េខាងជើងនិងខាងត្បូង។ ក្នុងពេលនោះអាមេរិកបានបញ្ចូនទាហាន​ទៅកាន់កូរ៉េខាងត្បូងក្នុងនាំជាអង្គការសហប្រជាជាតិ​ដើម្បីប្រឆាំងនិងកូរ៉េខាងជើង។

ក្នុងឧកាសគម្រប់ខួបថ្ងៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ដែលរៀបចំឡើងជារៀងរាល់ឆ្នាំ ចាត់ទុកដូចជាថ្ងៃបុណ្យឯករាជ្យកូរ៉េខាងជើង នៅគ្រប់ទិសទីទូទាំងប្រទេសបានបង្ហូតទង់ជាតិពេញទាំងអស់។ពលរដ្ឋរាប់លាននាក់បានដង្ហែក្បួនព្យុះហយាត្រា ក៏ដូចជាមានពិធី​បាញ់កាំជ្រួចផ្ការភ្លើងយ៉ាងកក្រិកកក្រេង។

ពលរដ្ឋកូរ៉េខាងជើងទាំងអស់បានប្រមូលផ្តុំគ្នាស្តាប់នៅសន្តរកថារបស់មេដឹកនាំគីមជុងអ៊ុនពីសកម្មភាពស្នេហាជាតិ។ ក្នុងពិធីនោះមានការប្រគុំតន្ត្រី​ ច្រៀងរាំនឹងដាក់គម្រងផ្ការនៅស្តូបអ្នកបង្កើតជាតិមានរូបចម្លាក់របស់លោក គីមអ៊ីលស៊ុង និងគីមជុងអ៊ីល។ ក្នុងឪកាសនេះកូរ៉េខាងជើងបានថ្កោលទោសអាមេរិកពីសកម្មភាពចងគុំនុំជាមួយកូរ៉េខាងជើង ហើយលោកអំពាវនាវដល់ពលរដ្ឋទាំងអស់រួមចិត្តរួមគំនិតសម្រាប់សង្គ្រាមវាយប្រហារជនឈ្លានពាន់អាមេរិក។

នៅក្នុងព្រិត្តិការមួយផ្សេងទៀត រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងជើងលោក​Pak Yong Sik មានប្រសាសន៍ថា កូរ៉េខាងជើងបានត្រៀមលក្ខណតស៊ូដល់ទីបញ្ចប់ជាមួយអាមេរិក។ លោកបន្តទៀតថា​កូរ៉េខាងជើងមិនទាន់ទទួលបានសន្តិភាពពេញលេញនៅឡើយចាប់តាំងពីច្បាប់ឈមបាញ់បានចុះហត្ថលេខា។ ដោយមិនទាន់មានសន្ធិសញ្ញាសន្តិភាពកូរ៉េខាងជើងនិងខាង​ត្បូងស្ថិតក្នុងតំណាក់កាលនៃសង្គ្រាមជានិច្ច ហើយបទឈប់បាញ់អាចត្រូវបានបំផ្លាញក្នុង​ពេល​ណាមួយជាមិនខាន។ ទាំងនោះហើយទើបកូរ៉េខាងជើងត្រូវតែត្រៀមលក្ខណទប់ទល់និងសង្គ្រាម។

ការប្រកាសរបស់មេដឹកនាំកូរ៉េខាងជើងកើតឡើងចំពេលដែលអាមេរិកអំពាវនាឲ្យប្រទេសកូរ៉េខាងជើងដើរតាមកន្លង​ប្រទេសអីរ៉ង ដោយបោះបង់កម្មវិធីផលិតគ្រាប់បែកបរមាណូ ដោះដូនិង​ការលុបចោលទណ្ឌកម្មទាំងឡាយ។ ប៉ុន្តែមេដឹកនាំកូរ៉េខាងជើងបានដឹងយ៉ាងច្បាស់ពីគម្រោងរបស់អាមេរិក។ អីរ៉ងនិងកូរ៉េខាងជើងខុសពីគ្នាស្រឡះ ដោយអីរ៉ងជាមានសន្ធិសញ្ញា​សន្តិភាពពេញលេញ​មិនដូចកូរ៉េខាងជើងដែលស្ថិតនៅក្នុងតំណាក់កាលនៃសង្គ្រាមជានិច្ច។ កន្លងមកកូរ៉េខាងជើងក៏បានស្នើរឲ្យចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពតែអាមេរិកនិងកូរ៉េខាងត្បូងមិនព្រម។ ទាំងនោះហើយដែលកូរ៉េខាងជើងមិនអាចចរចាបោះបង់កម្មវិធីបរមាណូ​របស់ខ្លួនបានឡើយ អាចរងការវាយប្រហារជាមិនខាន៕

4-1026

7-1025

9-1025

10-1026

...

a1-1032

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print