តើររុស្ស៊ីមាននាវាចម្បាំងប៉ុន្មានគ្រឿងធ្វើសកម្មភាពនៅលើដែនសមុទ្រ?

ចែករំលែក៖

ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសឲ្យដឹងថា  រុស្ស៊ីមាននាវាចម្បាំងរហូតដល់ទៅ​៨០គ្រឿងគ្រប់ប្រភេទ​កំពុងធ្វើសកម្មភាពនៅលើដែនសមុទ្រ។ នាវាចម្បាំងរុស្ស៊ីធ្វើសកម្មភាពភាគច្រើន​នៅលើដែនសមុទ្រអាត្លងតិច សមុទ្រមេឌីទែរ៉ាណេ និងឈូងសមុទ្រខ្មៅ។

hamdoinga_sprx

ប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងការពារជាតិរុស្ស៊ីបានផ្សាយថា​ មាននាវាចម្បាំងជាង​៨០គ្រឿងគ្រប់ប្រភេទកំពុងធ្វើសកម្មភាព បំពេញបេសកកម្មនៅលើដែនសមុទ្រផ្សេងៗគ្នា។ ជាមួយគ្នានេះរុស្ស៊ីបានត្រៀមលក្ខណៈបញ្ចូននាវាស្រាវជ្រាវ​Admiral Vladimir ទៅកាន់ដែនសមុទ្រប៉ូលខាងត្បូងផែនដី ដែលគ្រោងនឹងចេញទៅនៅខែវិច្ឆិការ ឬខែធ្នូ ឆ្នាំនេះ។

នៅពេលនេះរុស្ស៊ីមាននាវាចម្បាំង​១០គ្រឿងរួមទាំងនាវាយាមល្បាត់បំពេញបេសកកម្មនៅដែន​សមុទ្រមេឌីទែរ៉ាណេ ក្នុងការរក្សាសន្តិភាពស្ថេរភាពនៅទីនោះ។ ក្រៅពីនេះក៏មាននាវាចម្បាំងមួយក្រុមបានធ្វើសកម្មភាពនៅដែនសមុទ្រខ្មៅ និងឈូងសមុទ្រអាឌែន ក្នុងការរក្សាសន្តិភាពសុវត្ថិភាពចរាចរណ៍នៅដែនសមុទ្រអន្តរជាតិ។ រាល់នាវាចម្បាំងរបស់រុស្ស៊ីសុទ្ធសឹងតែមានសម្ថភាពខ្ពស់បំពាក់សព្វាវុធទំនើបៗអាចវាយលុកនិងការពារបានយ៉ាងល្អ។

បើទោះបីពេលនេះចំនួននាវាចម្បាំងរបស់រុស្ស៊ីនៅលើដែនសមុទ្រមានតិចជាងអាមេរិកក្តីតែរុស្ស៊ីបានបង្ហាញពីសកម្មភាពការពារនិងវាយលុកនៅលើដែនសមុទ្រមិនចាញពីប្រទេសមហា
អំណាចអាមេរិកនោះឡើយ៕

...

1025059531_waae

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print