គ.ជ.ប.គណបក្សនយោបាយនានាត្រៀមរួចរាល់ហើយដើម្បីឃោសនាបោះឆ្នោតក្រុមប្រឹក្សាក្រុង-ស្រុកនាចុងសប្តាហ៍នេះ

ចែករំលែក៖

ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅ (គ.ជ.ប.)ក៏ដូចជាគណបក្សនយោបាយ ដែលមាន ឈ្មោះចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា​ ក្រុង-ស្រុកត្រៀមខ្លួនរួចរាល់ដើម្បីឃោសនា​បោះឆ្នោត ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៣១ ខែ មីនា ឆ្នាំ ២០២៣ ខាងមុខនេះ។

បន្ទាប់ពីការប្រកាសសុពលភាពបញ្ជីឈ្មោះបោះឆ្នោតជាផ្លូវការសម្រាប់ប្រើប្រាស់ក្នុងការ​បោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាក្រុង-ស្រុកបានបញ្ចប់​ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កំពុងរៀបចំដំណើរការទៅរកការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយដែលមានឈ្មោះចូលរួមប្រកួតប្រជែង។

ជាក់ស្ដែងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ សមាជិក -សមាជិកាគណបក្សប្រជាជនកម្ពុជានៅ​សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ​បានចាប់ផ្តើមរៀបចំសម្ភារៈ និងមធ្យោបាយ​ឃោសនាបបោះឆ្នោតដូច ជា​ឃោសនាសព្ទ ​និងខិតបណ្ណស្ដីពីគោលនយោបាយ​របស់​គណបក្សប្រជាជនកម្ពុជា ដើម្បីប្រើប្រាស់នាអំឡុងពេលឃោសនាបោះឆ្នោតនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ នេះ។

សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាមានជំនឿថា ការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា​ក្រុងនាពេលខាង មុខនឹងទទួលជោគជ័យ តាមរយៈគោលនយោបាយ និងភាពឈ្លាសវៃ​ក្រោមការ​ដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ​ហ៊ុន សែនដែលតែងតម្តល់សុខ សន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។

បើតាម គ.ជ.ប ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង-ស្រុកមានរយៈពេល៨ថ្ងៃ គិតចាប់ពីថ្ងៃទី៣១ មីនា ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣។ ការបោះឆ្នោតជ្រើសរើសក្រុម​ប្រឹក្សាក្រុង-ស្រុកនោះ រួមមានក្រុងអរិយក្សត្រ ​និងស្រុកសំពៅពូននៃខេត្តកណ្តាល, ក្រុងឧត្តុងម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យនៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យនៃខេត្តក្រចេះ។

...

ការបោះឆ្នោតនេះ មានគណបក្សនយោបាយចំនួន ៣ ចូលរួមប្រកួតប្រជែងជ្រើសរើស​ក្រុម​ប្រឹក្សាក្រុង-ស្រុក ក្នុងនោះមាន គណបក្សប្រជាជនកម្ពុជា, គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សភ្លើងទៀន ខណៈអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ដែល​នឹងចូលរួមបោះឆ្នោត ចំនួន ១៤៦ រូប៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print