ភ្នំពេញ ផ្ទះសំណាក់ហេងលាភសំបូរទៅដោយក្រុមចោរនិងក្រុមក្មេងស្ទាវប្រមូលជក់គ្រឿងញៀនចូលមកស្នាក់នៅដោយម្ចាស់ផ្ទះសំណាក់ខាងលើបើកដៃឲ្យក្រុមក្មេងស្ទាវទាំងនោះធ្វើសកម្មភាពដោយសេរីទាំងសប្បាយរីករាយទោះជាមានសកម្មភាពលួចយ៉ាងណាក៏ម្ចាស់ទីតាំងខាងលើមិនដែលរាយការណ៍ជូនសមត្ថកិច្ចក្នុងមូលដ្ឋានឬក៏ហាមឃាត់ជនក្មេងស្ទាវឆក់ប្លន់និងប្រើប្រាស់គ្រឿងញៀនខាងលើនោះទេនៅចំណុចផ្ទះសំណាក់ហេងលាភផ្ទះលេខ175Eoផ្លូវលេខ134 ហេតុនេះកើតឡើងកាលពីវេលាម៉ោង៤និង២០ព្រឹកថ្ងៃទី28 ខែមិនាឆ្នាំ 2023 ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីជនរងគ្រោះម្នាក់ឈ្មោះ ភី លីប អាយុ 23 ឆ្នាំជាកម្មករម្នាក់បានអះអាងថារូបខ្លួននិងមិត្តភ័ក្រ្តម្នាក់ទៀតបានផឹកស៊ីនៅហាងមួយកន្លែងលក់មកដល់ម៉ោង 11 និង 30 នាទីយប់ថ្ងៃទី 27 ខែមិនាឆ្នាំ 2023 ខ្លួននឹងមិត្តភក្កិខាងលើបាននាំគ្នាមកដេកផ្ទះសំណាក់ឈ្មោះហេងលាភក្នុងតម្លៃ 10$ 1បន្ទប់ខណៈពេលនោះរូបខ្លួនបានដេកលង់លក់ស្រាប់តែមានលុះមកដល់ម៉ោង 4 ទេពឮសត្វតែមានក្រុមជនសង្ស័យប្រមាណជា 5 ទៅ 6 នាក់បានធ្វើសកម្មភាពគាស់គាស់ទ្វារបន្ទប់របស់ខ្លួនហើយបានធ្វើសកម្មភាពលួចទូរស័ព្ទដៃចំនួន 2 គ្រឿងមួយគ្រឿងម៉ាក oppo 11 pro ពីរទូរស័ព្ទដៃម៉ាក iphone x s mex មួយគ្រឿងហើយបាននាំគ្នាយកទៅបាត់ដោយសុវត្ថភាព។
ដោយឡែកចំពោះមេការដែលទទួលខុសត្រូវក្នុងផ្ទះសំណាក់ហេងលាបខាងលើក៏បានបញ្ជាក់តាមទូរស័ព្ទថារូបខ្លួនបានឃាត់ជនសង្ស័យម្នាក់ផងដែរតែគ្រាន់តែជនជាជនសង្ស័យហើយក៏បានឲ្យចេញពីផ្ទះសំណាក់ភ្លាមដោយមិនដោយមិនរាយការណ៍ជូនសមត្ថកិច្ចក្នុងមូលដ្ឋាននោះទេដោយប្រាប់ជនរងគ្រោះខាងលើថាចាំល្ងាចរូបខ្លួននិងទាក់ទងទៅខាងក្រុមចោលដែរលួចទូរស័ព្ទដៃចំនួន 2 គ្រឿងខាងលើអោយយកមកអោយវិញផងដែរដោយអាសអាងថាស្គាល់ក្រុមចោលទាំងនោះផងដែរដោយមើលតាមកាំម៉ារ៉ាសុវត្ថភាព។
បច្ចុប្បន្ន មេការម្ចាស់ផ្ទះសំណាក់ហេងលាភខាងលើក៏បានប្រាប់មកជនរងគ្រោះម្តងទៀតតាមតេឡេក្រាម់ឱ្យដឹងថារូបខ្លួនបានទាក់ទងទៅខាងក្រុមចោលខាងលើឱ្យយកទូរសព្ទ៏ដៃទាំង២គ្រឿងដែលក្រុមចោរលើបានលួចយកពីជនរងគ្រោះដោយក្រុមចោលខាងលើបានទាក់ទងមកម្ចាស់ផ្ទះសំណាក់ខាងលើបានប្រាប់ថារូបខ្លួនបានយកទូរសព្ទ័ទៅចាំបាត់ហើយដោយយកលុយទៅប្រើប្រាស់ដោយម្ចាស់ផ្ទះបានប្រាប់ថាសូមឱ្យយកទូរសព្ទ័មកម្ចាស់អោយគេវិញនៅល្ងាចហ្នឹងប្រយ័ត្នមានបញ្ហាដោយប្រយ័ត្នជនរងគ្រោះដាក់ពាក្យបណ្ដឹងតាមច្បាប់ផងដែរ។