ភ្នំពេញ ៖ ក្នុងព្រះរាជក្រឹត្យដែលមជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត” ទទួលបាននៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ បានឲ្យដឹងថាអគ្គលេខាធិការ មានបុព្វសិទ្ធិស្មើរដ្ឋមន្ដ្រី និងអគ្គលេខាធិការរង មានបុព្វសិទ្ធិស្មើរដ្ឋលេខាធិការ។
សូមបញ្ជាក់ថា, ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ផ្ដល់ឋានៈ និងបុព្វសិទ្ធិ ដល់អគ្គលេខាធិការ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចំនួន៣រូប ក្នុងនោះរួមមាន:
-១-លោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការ មានឋានៈ និងបុព្វសិទ្ធិស្មើ រដ្ឋមន្រី្ត
២-លោក ឡោក ឆាយ អគ្គលេខាធិការរង មានឋានៈ និងបុព្វសិទ្ធិស្មើ រដ្ឋលេខាធិការ
៣-លោក លីម ប៊ុនហុក អគ្គលេខាធិការរង មានឋានៈ និងបុព្វសិទ្ធិស្មើ រដ្ឋលេខាធិការ ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕
ដោយ : សិលា