ភ្នំពេញ : សកម្មភាពអ៊ុតកៅស៊ូលើស្ពានខ្សែកាបឫស្សីកែវឆ្លងទន្លេសាប ។ តាមផែនការ គម្រោងនេះ នឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅក្នុងខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។ ហើយ៣៧ថ្ងៃទៀតឈានដល់ព្រឹត្តិការណ៍ SEA GAMES (05-05-2023)។ នេះជាការលើកឡើង របស់លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ។
លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ បានបញ្ជាក់ថា, ស្ពានខ្សែកាបឬស្សីកែវ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍។
លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា, មានសន្តិភាព មានការអភិវឌ្ឍ មានសមិទ្ធផលថ្មី។ សូមគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ បិតាស្ថាបនិកសន្តិភាពរបស់ប្រជាពលរដ្ឋកម្ពុជាយេីង❤️អរគុណសន្តិភាព ។
សូមបញ្ជាក់ថា, មន្ត្រីជំនាញខាងអង្គភាព មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រឹងប្រែង ធ្វើការស្ថាបនា យ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីរួចរាល់មុន ព្រឹត្តិការណ៍ SEA GAMES (05-05-2023) ខណៈមកដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ (នៅសល់តែ ៣៧ថ្ងៃទៀតឈានដល់ព្រឹត្តិការណ៍ SEA GAMES (05-05-2023) ៕
ដោយ : សិលា