មន្ទីរពាណិជ្ជកម្មខេត្ត​បន្ទាយមានជ័យ​ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ​និងជំរុញអនុវត្តគោលនយោបាយជាតិ​ស្តីពី​ដំឡូងមី ២០២០-២០២៥

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មន្ទីរពាណិជ្ជកម្មខេត្ត​ នៅថ្ងៃទី២៩ខែមីនាឆ្នាំ២០២៣នេះបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ​និងជំរុញអនុវត្តគោលនយោបាយជាតិ​ស្តីពី​ដំឡូងមី ២០២០-២០២៥​ ដែលប្រារព្ធ​ធ្វើឡើងក្រោមអធិបតីភាពលោក អប់ រ៉ាឌី អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម​ លោក ឃ្លោក​ នួយ អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ តំណាងដ៏ខ្ពង់ខ្ពស់​លោក អ៊ុំ​ រាត្រី​ អភិបាលខេត្ត​ និងមានការអញ្ជើញចូលរួម​ពីតំណាងក្រសួងកសិកម្ម​ ប្រតិភូអមដំណើរ​លោក​ ដុំ​ វណ្ណឌី​ អនុប្រធាន​មន្ទីរពាណិជ្ជកម្មខេត្ត​ អ្នកពាក់ព័ន្ធ​ លោក-លោកស្រី​ សហគមន៍ដំឡូងមីទូទាំងខេត្ត​ ធ្វើឡើងនៅសាលប្រជុំមន្ទីរ​ ពាណិជ្ជកម្ម​ខេត្ត។

លោក​ ឃ្លោក​ នួយ​ អភិបាលរងខេត្ត​ បានឱ្យដឹងថា​ ៖​ ដំណាំដំឡូងមី​ក្នុងខេត្តបន្ទាយមានជ័យ​មានផ្ទៃដីដាំដុះសរុប ៧០,០០០ ហិកតា ជាមួយបរិមាណផលប្រមាណ ១,២៩៦,៣៥៥តោន ក្នុងនោះមានស្រុក-ក្រុងចំនួន៨ ដែលមានសក្តានុពលសម្រាប់ដំណាំដំឡូងមី។​ លោកបន្តថា​ ៖​  ចំពោះទីផ្សារដំឡូងមីក្នុងខេត្តមាន​៖​ សហគ្រាសធុនតូច​ (លានដំឡូង)​ សម្រាប់ទទួលទិញ- សម្ងួត​ ឬហាលដំឡូងមានចំនួន៧ (ចំណែកទីផ្សារក្នុងស្រុកបានលក់ទៅខាងខេត្តប៉ៃលិន-រាជធានីភ្នំពេញ) ។ ចំណែកទីផ្សារក្រៅប្រទេសបាននាំចេញដំឡូងមីស្រស់ និងចំណិតដំឡូងមីស្ងួតទៅប្រទេសថៃ ។

  លោក អប់ រ៉ាឌី អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម​បានមានប្រសាសន៍​ថា​  ដើម្បីអនុវត្តគោលនយោបាយជាតិដំឡូងមីនេះ​ ប្រកបដោយប្រសិទ្ធភាព រចនាសម្ព័ន្ធគ្រប់គ្រងវិស័យដំឡូងមីចាំបាច់ត្រូវបង្កើតឡើងសំដៅសម្របសម្រួលប្រមូលផ្តុំ តម្រង់ទិស និងភ្ជាប់ទំនាក់ទំនងរវាងផ្នែកពាក់ព័ន្ធទាំងអស់ដែលអាចដោះស្រាយបាននូវការខ្វះខាត​ និងឈានទៅអភិវឌ្ឍវិស័យនេះឱ្យមាននិរន្តរភាព។ 

  លោកបន្តថា​ ដើម្បីសម្រេចបាននូវចក្ខុវិស័យនិងគោលបំណងខាងលើ គោលនយោបាយជាតិនេះកំណត់គោលដៅសំខាន់ៗចំនួនបីដូចខាងក្រោម​៖

    -ផ្លាស់ប្តូរពីផលិតកម្មដំឡូងមីបែបប្រពៃណីឬគ្រួសារទៅជាផលិតកម្មដំឡូងមីបែបពាណិជ្ជកម្មនិងអនុវត្តតាមគោលការណ៍បច្ចេកទេស ដែលកសិករអាចទទួលបានប្រាក់ចំណូលក្នុងបរិបទដែលថ្លៃដំឡូងមីប្រែប្រួល ការប្រើប្រាស់ដីប្រកបដោយនិរន្តរភាព និងកសិកម្មវៃឆ្លាតដែលធន់នឹងការប្រែប្រួលអាកាសធាតុ។ 

    -គាំទ្រដល់អ្នកកែច្នៃផលិតផលដំឡូងមីដែលមានសក្តានុពល​និងទាក់ទាញវិនិយោគ ដើម្បីកែច្នៃផលិតផលដំឡូងមីដែលមានតម្លៃបន្ថែមសម្រាប់ផ្គត់ផ្គង់ទីផ្សារនានា។ 

    -លើកកម្ពស់ភាពប្រកួតប្រជែងពាណិជ្ជកម្មតាមរយៈការជ្រៀតចូលនិងចាប់យកចំណែកទីផ្សារ កែលម្អ កិច្ចសម្រួលពាណិជ្ជកម្ម កាត់បន្ថយចំណាយដែលមិនចាំបាច់ និងផ្សារភ្ជាប់នឹងអន្តរវិស័យដែលពាក់ព័ន្ធក្នុងការនាំចេញ៕ដោយ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print