សមត្ថកិច្ច​បញ្ជូន​ខ្លួន​ ប្រធាន​ក្រុមហ៊ុន រាជ្យ​ សុផាន់​ភួង​ខូ​អិ​ល​ធី​ឌី​និង​បក្ខពួក ៣​នាក់ ទៅ​តុលាការ​ក្នុង​ករណី​ឆបោក​ពលករ២៣នាក់ អស់លុយ​ជាង​១៤​ម៉ឺន​ដុល្លារ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែមីនា​ឆ្នាំ២០២៣ ប្រធាន​ក្រុមហ៊ុន រាជ្យ​សុផាន់​ភួង ខូ​អិ​ល​ធី​ឌី ម្នាក់​និង​បក្ខពួក​៣​នាក់​ទៀត ត្រូវ​បាន​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បញ្ជូន​ខ្លួន​ទៅ​តុលាការ​ បន្ទាប់ពី​បានធ្វើការ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៣ នៅ​ទីស្នាក់ការ​ក្រុមហ៊ុន​ស្ថិតក្នុង​ភូមិ​ទី​៣ សង្កាត់​ខ្សា​ម ក្រុង​-ខេត្តកំពង់​ឆ្នាំង បន្ទាប់ពី​ពលករ​ចំនួន​២៣នាក់​ បាន​ដាក់​ពាក្យបណ្ដឹង​ថា​បាន​ឆបោក​ប្រាក់​ពលករ ជាង​១​សែន​ដុល្លារ។

 សូមរំលឹកថា, ប្រជាពលរដ្ឋតែងតែរងគ្រោះដោយសារតែ ជនទុច្ចរិតប្រើរូបភាពគ្រប់បែបយ៉ាង បង្កើតក្រុមហ៊ុននាំពលករទៅក្រៅប្រទេស។ ប៉ុន្តែសកម្មភាពរបស់ពួកគេ យកលុយពីប្រជាពលរដ្ឋរួចហើយ មិនបានបំពេញកាតព្វកិច្ច 

សូមបញ្ជាក់ថា, ក្រុម​ពលករ​ជា​ជនរងគ្រោះ​នៅ​រសៀល​ថ្ងៃទី​២៩​ ខែមីនា​នេះ ​បាន​ឱ្យ​អ្នកយក​ព័ត៌មាន​យើង​ដឹង​ថា ជន​ឆបោក​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុងករណី​ខាង​លើ​នេះ​មាន​១​ឈ្មោះ រាជ​សុផាន់​ភួង ភេទ​ស្រី មាន​ទីលំនៅ​ក្នុង​ខេត្ត ព្រះវិហារ ជា​ប្រធាន​ក្រុមហ៊ុន​រាជ​សុផាន់​ភួង , ពី​ឈ្មោះ សែន ទីន ភេទ ប្រុស​ជា​ប្ដី មាន​ទីលំនៅ​ខេត្តតាកែវ , ៣​ឈ្មោះ អ៊ុ​ល ច​ន្នី ភេទ​ស្រី​មាន​ទីលំនៅ​ខេត្តកណ្ដាល ជា​នាយករង​ក្រុមហ៊ុន និង​ជា​គណនេយ្យ​ទទួល​ប្រាក់​ពី​ពលករ​, ៤​ឈ្មោះ​នុត​ ណារិន ​ភេទ​ប្រុស​ជា​ប្ដី​។

ជនរងគ្រោះ​ជា​ពលករ បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ការ​ឃាត់ខ្លួន​ជន​ឆ​បោក​ទាំង​៤​នាក់​ខាងលើ​នេះ​សមត្ថកិច្ច​នគរបាល​បាន​ខ្សឹប​ប្រាប់​ថា សមត្ថ​កិច្ច​ដក​រហូត​បាន​ថវិកា​ចំនួន​ជាង ៤ ពាន់ ដុល្លារ និង​លុយ​ខ្មែរ​ជាង​២លាន​រៀល និង​រថយន្ត Ford ពណ៌ ខ្មៅ​មួយគ្រឿង​ពាក់​ស្លាក​លេខ កម្ពុជា KKK.1230 របស់​ប្រធាន​ក្រុមហ៊ុន។

ក្រុម​ពលករ​ជា​ជនរងគ្រោះ​សំណូមពរ​ផង​ដែរ​ដល់​ស្ថាប័ន​តុលាការខេត្ត​កំពង់ឆ្នាំង មេត្តាជួយ​កាត់សេចក្តី​ទារ​ថវិកា​ជាង ១៤ ម៉ឺន​ដុល្លារ​ដែល​ជន​ឆបោក​ខាងលើ​នេះ​បោកប្រាស់​យកមក​ជូន​ពលករ​ទាំង ២៣ នាក់​វិញ​។

ក្នុងករណី​នេះដែរ បើ​រឹបអូស​យក​រថយន្ត Ford របស់​ប្រធាន​ក្រុមហ៊ុន​ដែលមាន​តម្លៃ​ប្រមាណ​ជាង​៧​ម៉ឺន​ដុល្លារ មក​លក់​សង​ពលករ​វិញ​ក៏ អាច​បាន​ពាក់កណ្ដាល​ផងដែរ​។តាមវិធានការក្រុមហ៊ុនសរុបច្បាប់នោះឡើយ។

ករណី​នេះដែរ លោក ពេ​ជ រ៉ី ស្នងការ​រង​នគរបាល​ខេត្តកំពង់ឆ្នាំង​ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​បួន​នាក់​ខាងលើនេះ បាន​ឆបោក​ប្រាក់​ពី​ពលករ​ចំនួន ២៣​នាក់​ដែល​បាន​ដាក់​ពាក្យបណ្ដឹង​សរុប​ចំនួន ១៤៧.៥០០​ដុល្លារ និង​តាម​ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​មួយ​នេះ​កន្លងមក​មិនដែល​បាន​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ណា​មួយ​ឡើយ​។

ហើយ​នៅ​រសៀល​ថ្ងៃទី២៩ ខែមីនា​នេះ​ជនសង្ស័យ​ទាំង​៤នាក់ ត្រូវ​បាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​រួចហើយ​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវ​ច្បាប់​។

ប៉ុន្តែ​នៅ​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២៩ ខែមីនា​នេះ​តុលាការ​បាន​ផ្ញើ ជ​នស​ង្ស័យ​ទាំង​៤ នាក់​ជាមួយ​សមត្ថកិច្ច​នគ​របាល​ខេត្ត​មួយ​យប់​ទៀត ព្រោះតែ​តុលាការ​ពិនិត្យ​សំណុំរឿង​មិនទាន់​ចប់ ព្រោះ​តែ​មាន​ដើមបណ្ដឹង​ច្រើន​នាក់។ ហើយ​នៅ​ថ្ងៃស្អែក​ថ្ងៃ ទី​៣០ សមត្ថកិច្ច​និង​បញ្ជូន​ជន​សង្ស័​យ​ទាំង​៤​នាក់​ទៅកាន់​តុលាការ​ខេត្ត​វិញ​ចំណាត់​ការបន្ត​។

សូម​បញ្ជាក់​ថា ករណី​ខាងលើ​នេះ​ប្រធាន​ក្រុមហ៊ុន រាជ្យ សុផាន់​ភួង​ដែលមាន​ទីស្នាក់ការ​នៅក្នុង​ភូមិ​ទី​៣ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង បានទទួល​ប្រាក់​ពី​ពលករ ២៣ នាក់​ដែល​មកពី​តាម​បណ្ដា​ខេត្ត​នានា​សរុប​ចំនួន ១៤៧.៥០០ ដុល្លារ នៅ​អំ​ឡុង​ខែធ្នូ ឆ្នាំ​២០២២ និង​ក្នុង​ខែមករា​ឆ្នាំ ២០២៣ នេះ​ដោយ​សន្យា​ថា នឹង​បញ្ជូន​ពលករ​ខាងលើនេះ​ទៅធ្វើ​ការ​នៅ​ប្រទេស​អូស្ត្រាលី​នៅ​ក្នុង​ខែកុម្ភៈ និង​ខែមីនា​ឆ្នាំ​២០២ ៣​នេះ ។ ប៉ុន្តែ​ដល់ពេល​សន្យា​មិន​ឃើញ​ក្រុមហ៊ុន​បញ្ជូន​ពួក​ខ្លួន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​អូស្ត្រាលី ទើប​បងប្អូន​ពលករ​បាន​ដាក់​ពាក្យ​ប្ដឹងទៅ​ស្នង ការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ដើម្បី​ចំណាត់ការ​រឿង​ឆរ​បោក​នេះតាមផ្លូវ​ច្បាប់​។

បងប្អូនប្រជាពលរដ្ឋ មានការគាំទ្រចំពោះចំណាត់ការរបស់មន្ត្រីនគរបាលយុត្តិធម៌ខេត្តកំពង់ឆ្នាំង ជាពិសេសសង្ឃឹមថាតំណាងអយ្យការ នឹងធ្វើការចេញដីកាសន្និដ្ឋានបញ្ជូនឲ្យស៊ើបសួរ បន្ទាប់ពីការសាកសួរនៅថ្ងៃស្អែកបន្តនោះ។ 

សូមបងប្អូនប្រជាពលរដ្ឋ ជនរួមជាតិ មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះកលល្បិច ឆបោក ដែលក្រុមជនទុច្ចរិត ប្រើប្រាស់វិធីផ្សេងៗក្នុងការ ឱ្យបងប្អូនងាយរងគ្រោះ បាត់បង់ថវិកា ខាតពេលវេលា នេះជាដើម ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print