គម្រោងសង់ផ្លូវបេតុងថ្មីពីផ្លូវ៥៩៨ទៅផ្លូវមុខក្រសួងដែនដីអនុវត្តមន្ទីរសាធារណការរាជធានីកំពុងដំណើរការ

ចែករំលែក៖

ភ្នំពេញ៖​ ប្រធានអង្គភាពលទ្ធកម្មនៃរដ្ឋបាលរាជធានីភ្នំពេញ​ លោក ប៊ុត សារ៉េត នៅថ្ងៃទី២៩​ ខែមីនា​ ឆ្នាំ២០២៣នេះ​ បានឱ្យដឹងថា​ គម្រោងសាងសង់ផ្លូវបេតុងថ្មីពីផ្លូវលេខ៥៩៨​ ដល់មហាវិថី៣០ម៉ែត្រមុខក្រសួងដែនដីនគរូបនីយកម្ម​ និងសំណង់​ ជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញអនុ វត្តដោយមន្ទីរសាធារណការ​ និងដឹកជញ្ជូនរាជធានីភ្នំពេញ មានទាំងការដាក់លូប្រអប់២ម៉ែត្រ៤ជ្រុងចំនួន៣ខ្សែនិងការសាងសង់ស្ថានីយបូមទឹកថ្មីដើរដោយថាមពលអគ្គិសនី។

ប្រធានអង្គភាពលិទ្ធកម្ម​ បានគូសបញ្ជាក់ថា​៖​ គម្រោងសាងសង់ផ្លូវបេតុងថ្មីភ្ជាប់ពីផ្លូវលេខ៥៩៨​ ទៅមហាវិថី៣០ម៉ែត្រខាងជើងក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដែលអនុវត្តដោយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញជាគម្រោងរបស់ សាលារាជធានីភ្នំពេញដែលមានទទឹងបេតុង១២ម៉ែត្រនិងបណ្តោយជាង១.០០០ម៉ែត្រ។

លោកប្រធាន​រូបនេះ​ បានបន្ថែមថា​ ផ្លូវនេះត្រូវធ្វើតភ្ជាប់ពីផ្លូវជាតិលេខ៥ត្រង់ចំណុចទ្វារទឹកគីឡូម៉ែត្រលេខ៩តែដោយសារមានផលប៉ះពាល់ដោះស្រាយមិនទាន់ចប់បានជាធ្វើត្រឹមពីផ្លូវលេខ៥៩៨សិន ។ ផ្លូវនេះមានដាក់លូប្រអប់ទំហំ២ម៉ែត្របួនជ្រុងចំនួន៣ខ្សែសម្រាប់ដោះទឹកពីប្រឡាយអូរវែងទៅស្ថានីយបូមទឹកកប់ស្រូវទី១ ក្នុងពេលដែលស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩កំពុងធ្វើការសាងសង់មិនទាន់រួច។

ដោយ​ឡែក​ អភិបាលខណ្ឌឬស្សីកែវ​ លោក ឯក ឃុនដឿន បានថ្លែង​ឱ្យ​ដឹង​នៅថ្ងៃនេះដែរថា៖​ ផ្លូវនៅសងខាងប្រឡាយក្រោយស្ថានីយគីឡូម៉ែត្រលេខ៩ដែលកំពុង សាងសង់ដោយគម្រោងរបស់សាលារាជធានី មានប៉ះពាល់ជាមួយនឹងប្រជាពលរដ្ឋចំនួនជាង៣០គ្រួសារ ដែលពេលនេះក្រុមការងារកំពុងធ្វើការសម្របសម្រួលឱ្យចាកចេញទៅនៅទីតាំងថ្មី។

សូមជម្រាបជូនថា​ ផ្លូវដែលមន្ទីរសាធារណការរាជធានី​ភ្នំពេញ​ កំពុងសាងសង់ពីផ្លូវលេខ៥៩៨​ ទៅមហាវិថី៣០ម៉ែត្រភ្ជាប់ចរាចរទៅដល់មហាវិថីហាណូយ ដោយចាប់ពី មហាវិថី៣០ដល់ប្រឡាយមេនាំទឹកទៅស្ថានីយបូមទឹកកប់ស្រូវបានសាងសង់ជាបេតុងរួចរាល់ហើយ។ ជាក់ស្ដែង​ផ្លូវនេះជាផ្លូវយុទ្ធសាស្ត្រមួយដ៏សំខាន់ក្នុងការជួយសម្រាលចរាចរនៅ គល់ស្ពានព្រែកព្នៅ ខណៈ​បច្ចុប្បន្ននេះអភិបាលរាជធានីភ្នំពេញ​លោកឃួង ស្រេង បានចាប់ផ្តើមធ្វើហើយ៕ដោយ៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print