ខេត្តស្វាយរៀង:សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ជាប្ដីក្នុងករណីហិង្សា ប្រព្រឹត្តដោយសហព័ទ្ធបន្ទាប់ពីស្រវឹងស្រាត្រលប់មកផ្ទះមិនឃើញប្រពន្ធដុតផ្ទះខ្លួនឯង ឆេះគ្មានសល់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទីយប់ ថ្ងៃទី២៩ខែមីនា ឆ្នាំ២០២៣ នៅភូមិទួលអង្គ ឃុំគគីសោម ស្រុកស្វាយទាប ។
សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ជនសង្ស័យមានឈ្មោះយឹង បារាំង អាយុ៤១ឆ្នាំមុខរបរ កសិករ រស់នៅភូមិឃុំកើតហេតុ។
ចំណែកសម្ភារ:ខូចខាតរួមមាន:ផ្ទះ១ខ្នងមានទំហុំ៥ម៉ែត្រនិង៦ម៉ែត្រ.ម៉ូតូ ចំនួន០១គ្រឿងអង្ករចំនួន០១បេស្រូវចំនួន២០តៅនិងសម្ភារ:ប្រើប្រាស់មួយចំនួនទៀត។
តាមអ្នកភូមិបានអោយដឹងថាមុនកើតហេតុបុរសជាប្ដីបានផឹកស្រាជោគហើយបានត្រលប់ផ្ទះទាំងអាការះទ្រេតទ្រោតខណះនោះស្រែកហៅប្រពន្ធនិងដើររកពេញក្រោមផ្ទះ។
ប្រមាណជាកន្លះម៉ោងក្រោយមកស្រាប់តែមានការភ្ញាក់ផ្អើលថាមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងរាយការណ៏មកអាជ្ញាធរមូលដ្ឋានមកអន្តរាគមន៏អកុសលភ្លើងឆេះពេញក្រមុំទៅហើយ។
ក្រោយមកសមត្ថកិច្ចបានមកដល់និងធ្វើការឃាត់ខ្លួនមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលគគីសោម ដើម្បីចាត់ការតាមច្បាប់។