ឃាត់ខ្លួនជនសង្ស័យជិត ៣០នាក់ ក្នុងប្រតិបត្តិការឆ្មក់បង្រ្កាប ទីតាំងរក្សាទុក ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ៧កន្លែង នៅក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែង​ឱ្យ​ដឹង​នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះថា៖​ ជនសង្ស័យ​ប្រមាណជា ៣០នាក់ពាក់ពន្ធ័បទល្មើសគ្រឿងញៀន​ ត្រូវ​បាន​កម្លាំងសមត្ថកិច្ចជំនាញ​​ ចុះបើកប្រតិបត្តិការចូលឆ្មក់បង្រ្កាបការរក្សាទុក ចែកចាយ និងទីតាំងសម្រាប់ប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ចំនួន ៧ទីតាំង ធ្វើឡើងនៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានគូសបញ្ជាក់ថា​៖ ក្នុងប្រតិបត្តិការណ៍នេះ មានការដឹកនាំដោយពីលោក គួច ចំរើន អភិបាលខេត្ត ព្រមទាំងមានការសម្របសម្រួលនីតិវិធីដោយលោក សៀង សុខ ព្រះរាជអាជ្ញានិងព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ការបង្រ្កាបនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។

ក្នុងប្រតិបត្តិការចុះបង្ក្រាប​ខាងលេីនេះ​ជាលទ្ធផលក្នុងការចុះបង្រ្កាបនេះរួមមាន​ដូចខាងក្រោម​៖

ទីតាំងទី១៖ បន្ទប់ជួល (ទីតាំងក្រោយផ្សារឃ្លាំងលើ) ស្ថិតនៅភូមិ២ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ ឃាត់ខ្លួនមនុស្សចំនួន ៣នាក់ ជនជាតិខ្មែរ រួមមានវត្ថុតាង៖ ម្សៅសថ្លាសង្ស័យជាសារធាតុញៀនចំនួន១កញ្ចប់ធំ ទូរស័ព្ទចំនួន៣គ្រឿង និងម៉ូតូចំនួន២គ្រឿង។

ទីតាំងទី២៖ នៅហាងនំ ម៉ៃឡឺហ្វូ (ម្តុំមហោស្រពចាស់) ស្ថិតនៅក្រុម៤ ភូមិ២ សង្កាត់២ ក្រុង/ខេត្តព្រះសីហនុ ឃាត់ខ្លួនមនុស្សចំនួន ១១នាក់ (ស្រី៤នាក់) ក្នុងនោះជនជាតិចិនចំនួន ៨នាក់ (ស្រី១នាក់) ជនជាតិខ្មែរ៣នាក់ (ស្រី) រួមមានវត្ថុតាង៖ ម្សៅកញ្ចប់ពណ៌ក្រហម (រូបសេះ) ចំនួន ៤៩កញ្ចប់ ម្សៅកញ្ចប់ពណ៌ទឹកក្រូច (HERMES) ចំនួន២កញ្ចប់ ម្សៅពណ៌ ស ថ្លា សង្ស័យជាសារធាតុញៀនចំនួន ១៣កញ្ចប់ ថ្នាំគ្រាប់ (ពណ៌ក្រហម) ចំនួន២៤គ្រាប់ ទូរស័ព្ទដៃចំនួន២៣គ្រឿង លិខិតឆ្លងដែនចំនួន៣ក្បាល ចិញ្ចៀនចំនួន១វង់ នាឡិកាចំនួន១គ្រឿង អាយផេតតូចចំនួន២គ្រឿង បំពង់កញ្ឆារចំនួន១ ជញ្ជីងថ្លឹងថ្នាំចំនួន១ រថយន្តចំនួន២គ្រឿង ម៉ូតូចំនួន២គ្រឿង និងសម្ភារៈមួយចំនួនទៀត។

ទីតាំងទី៣៖ បុរី BS អូរ៥ ស្ថិតនៅក្រុម១៧ ភូមិ៥ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ឃាត់ខ្លួនមនុស្សចំនួន៤នាក់ (ស្រី៣នាក់) ក្នុងនោះជនជាតិខ្មែរ ចំនួន២នាក់ (ស្រី១នាក់) ជនជាតិវៀតណាមចំនួន២នាក់ (ស្រី) រួមមានវត្ថុតាង៖ ទូរស័ព្ទដៃចំនួន៥គ្រឿង ម៉ូតូចំនួន២គ្រឿង លិខិតឆ្លងដែន ចំនួន២ក្បាល។

ទីតាំងទី៤៖ បុរី BSដដែល អូរ៥ ស្ថិតនៅក្រុម១៧ ភូមិ៥ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ឃាត់ខ្លួនមនុស្សចំនួន១នាក់ ជនជាតិខ្មែរ វត្ថុតាងរួមមាន៖ ម្សៅសថ្លាសង្ស័យជាសារធាតុញៀនចំនួន១កញ្ចប់តូច កុំព្យូទ័រចំនួន១គ្រឿង ជ្រុញប្រើប្រាស់គ្រឿងញៀនចំនួន១ កាំភ្លើងខ្លីចំនួន១ដើម (មានគ្រាប់ចំនួន១១គ្រាប់) ទូរស័ព្ទដៃចំនួន ២គ្រឿង Tableចំនួន១គ្រឿង ប្រាក់ដុល្លារចំនួន១១០$ (មួយរយដប់ដុល្លារអាមេរិក) ប្រាក់ខ្មែរចំនួន ៩១,៥០០រៀល ម៉ូតូចំនួន១គ្រឿង រថយន្តចំនួន១គ្រឿង លោហធាតុព័ណ៌ចំនួន ១ខ្សែ (ក្នុងប្រអប់) លោហធាតុពណ៌ទង់ដែងប្រភេទជាក្រវិល មួយគូ លោហធាតុពណ៌ទង់ដែងលាយគ្រាប់ពណ៌ស្វាយចំនួនមួយគូ លោហធាតុពណ៌ទង់ដែងមួយខ្សែប្រភេទខ្សែ ក លោហធាតុពណ៌លឿងលាយគ្រាប់ពណ៌ស្វាយចំនួនមួយគូ លោហធាតុពណ៌លឿងលាយគ្រាប់ពណ៌ ស ប្រភេទខ្សៃដៃចំនួន ១ លោហធាតុពណ៌លឿងប្រភេទកងដៃលាយគ្រាប់ពណ៌ ស លោហធាតុពណ៌ប្រាក់ប្រភេទកងដៃចំនួនមួយគូ លោហធាតុគ្រាប់ពណ៌ ស ចំនួន ១ខ្សែ គ្រាប់ពណ៌ ស ក្នុងកូនថង់ចំនួន ៩៤គ្រាប់ នាឡិកាម៉ាកស្វីសចំនួន ១គ្រឿង។

ទីតាំងទី៥៖ ផ្ទះវីឡា (ម្តុំផ្លូវខ្សែកាប) ស្ថិតនៅក្រុម៩ ភូមិ៥ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ឃាត់ខ្លួនមនុស្ស ចំនួន៨នាក់ (ស្រី ១នាក់) ក្នុងនោះជនជាតិចិន ចំនួន៧នាក់, ជនជាតិវៀតណាម១នាក់ (ស្រី)

វត្ថុតាងរួមមាន៖ កញ្ចប់ពណ៌ខៀវសង្ស័យជាសារធាតុញៀនចំនួន ១កញ្ចប់ កុំព្យូទ័រម៉ាក ម៉ែកប៊ុក ចំនួន ១គ្រឿង ជ្រុញប្រើប្រាស់គ្រឿងញៀនចំនួន ៧ ទូរស័ព្ទដៃចំនួន ៩គ្រឿង អាយផេតចំនួន ១គ្រឿង ប្រាក់ចិនចំនួន ៨០០យ័ន ប្រាក់ដុល្លារចំនួន ៤០២ដុល្លារអាមេរិក ប្រាក់ខ្មែរចំនួន ១២០,០០០រៀល ម៉ូតូម៉ាកធូដេ ពណ៌ផ្កាឈូក ពាក់ស្លាកលេខ កំពង់ធំ ១S-៩៩៨២ ចំនួន ១គ្រឿង សម្ភារប្រើប្រាស់មួយចំនួនទៀត។

ទីតាំងទី៦៖ សណ្ឋាគារ ជីងសៀរ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនមនុស្ស ចំនួន១នាក់ (ស្រី) ជនជាតិវៀតណាម វត្ថុតាងរួមមាន៖ ប្រភេទម្សៅកញ្ចប់ពណ៌ក្រហមរូបសេះចំនួន១កញ្ចប់ ប្រភេទម្សៅពណ៌ ស ចំនួន១កញ្ចប់ ស្សែដៃលោហពណ៌លឿងចំនួន ១ខ្សែ នាឡិកាដៃជាប្រភេទស្មាតវ៉ចចំនួន ១គ្រឿង ប្រាក់ដុល្លារចំនួន ៧,៥២០ដុល្លារអាមេរិក ទូរស័ព្ទដៃចំនួន ១គ្រឿង។

ទីតាំងទី៧៖ ហាងតែចិន ស្ថិតនៅក្រុម៤ ភូមិ២ សង្កាត់២ ក្រុង/ខេត្តព្រះសីហនុ ឃាត់ខ្លួនមនុស្សចំនួន៣នាក់ (ស្រី១នាក់) ក្នុងនោះរួមមានជនជាតិចិន ចំនួន២នាក់, ជនជាតិវៀតណាម ចំនួន១នាក់ (ស្រី)

វត្ថុតាងរួមមាន៖ រថយន្តម៉ាករ៉េងរូវើ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២AA-៧២៧៩ ចំនួន ១គ្រឿង គ្រាប់កាំភ្លើងលេខ C៦៥២០០៧ ចំនួន ១គ្រាប់ កញ្ចប់ម្សៅពណ៌ចម្រុះចំនួន ២០កញ្ចប់ បំពង់សម្រាប់ជក់កញ្ឆារចំនួន ២បំពង់ ម៉ាស៊ីនវិចខ្ចប់ម៉ាក Ming Chuan ចំនួន ២គ្រឿង លិខិតឆ្លងដែនរបស់ឈ្មោះ YIN HONG ចំនួន ១ក្បាល ទូរស័ព្ទដៃចំនួន ៨គ្រឿង ដបថ្នាំប្រភេទខេ (K) ចំនួន ១ដប ប្រាក់ដុល្លារចំនួន ១,៧០០ដុល្លារអាមេរិក ប្រាក់រៀលចំនួន ៤៥០,០០០រៀល កញ្ចប់ម្សៅពណ៌ ស ជាប្រភេទខេ (K) ចំនួន ១កញ្ចប់ ជញ្ជីងសម្រាប់ថ្លឹងសារធាតុញៀនចំនួន ១ ជ្រុញសម្រាប់ប្រើប្រាស់សារធាតុញៀនចំនួន១ ទូរស័ព្ទដៃចំនួន ៤គ្រឿង ប្រាក់ដុល្លារចំនួន ៥,៣១០ដុល្លារអាមេរិក ប្រាក់ដុងចំនួន ៧,៥០០ដុង ប្រាក់យ័នចំនួន ២០០យ័ន ប្រាក់រៀលចំនួន ១៩,០០០រៀល ប្រាក់បាតចំនួន ៥,០២០បាត ចិញ្ជៀន ចំនួន ១០ វង់ កងដៃលោហៈពណ៌លឿងចំនួន ១កង ខ្សែ ក លោហៈ ចំនួន ៣ខ្សែ លិខិតឆ្លងដែន ចំនួន ៣ក្បាល សម្ភារមួយចំនួនទៀត។

បច្ចុប្បន្ន​ កម្លាំង​សមត្ថកិច្ចជំនាញ​ បាននាំខ្លួនជនសង្ស័យ និងវត្ថុតាង​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ ដេីម្បីចាត់ការតាមច្បាប់​៕

 

ដោយ៖សហការី​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print