ការហ្វឹកហាត់រួមនៃសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា -ចិន “នាគមាស-ឆ្នាំ ២០២៣”ប្រព្រឹត្តទៅដោយរលូនទោះបីអាកាសធាតុក្តៅបន្តិច

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង÷សកម្មភាពហ្វឹកហាត់រួម នៃសមយុទ្ធរួមគ្នារវាងកងទ័ពទាំងពីរកម្ពុជា-ចិន “នាគមាស-ឆ្នាំ ២០២៣” នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ស្ថិតក្នុងភូមិសាស្ត្រ ភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង រហូតមក ដល់រសៀលនាថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២៣ ប្រកប ដោយភាពរលូន បើទោះបីសកម្មភាពនៃសមយុទ្ធនេះ ជួបប្រទះនៅ អាកាសធាតុនាខែចែត្រហាក់ដូចជាក្តៅបន្តិចមែនក៏ដោយ ។

ឧត្តមសេនីយ៍ទោ ប៉ែន សុក្រិតវិទ្យា នាយលេខាធិការដ្ឋានសេនាធិការចម្រុះនៃកងយោធពលកខេមរភូមិន្ទ ប្រធានក្រុមការងារដឹកនាំសមយុទ្ធភាគីកងទ័ពកម្ពុជា បានបញ្ជាក់ថា សមយុទ្ធនាគមាសលើកទី៥នេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ “ប្រតិបត្តិការការពារសន្តិ សុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌ នៃកងទ័ពទាំងពីរកម្ពុជា-ចិន” ហើយគឺជាផ្នែកមួយនៃយន្តការអនុវត្តក្នុងក្របខ័ណ្ឌនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ។

សមយុទ្ធនាគមាសលើកទី៥ នេះ ពិតជាឆ្លើយតបទៅ នឹងគោលបំណង និងសំណូមពរភារកិច្ចចំពោះមុខរបស់កងទ័ពនៃប្រទេសទាំងពីរ រួមទាំងតម្រូវការនៃកិច្ចសហ ប្រតិបត្តិការដើម្បីថែរក្សាសន្តិសុខនៅក្នុងតំបន់ ដោយក្នុងនោះ យើងរំពឹងនឹងទទួលបាននូវបទពិសោធន៍ជាក់ ស្តែងលើការងារ និងទិសដៅមួយចំនួន ដូចជា៖ការផ្លាស់ប្តូរបទពិសោធន៍លើប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងប្រតិបត្តិការជួយសង្គ្រោះមនុស្សធម៌ ក្នុងគ្រោះមហន្តរាយផ្សេងៗ និងការលើកកម្ពស់ចំណង មិត្តភាព និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អគ្រប់ជ្រុងជ្រោយរវាងប្រទេស, ប្រជាជន និងកងទ័ពទាំងពីរ តាមរយៈការបង្កើនទំនុកចិត្ត,ការប្រាស្រ័យទាក់ទងរាប់ អានគ្នា រវាងយោធិនជាលក្ខណៈបុគ្គលនិងការស្វែង យល់អំពីវប្បធម៌គ្នាទៅវិញទៅមកផងដែរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print