ភ្នំពេញ៖ បើតាមការបញ្ជាក់ពីនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃសុក្រទី៣១ ខែមីនា ឆ្នាំ២០២៣នេះថា៖ កម្លាំងសមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ០៦ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ០៩នាក់ គិតចាប់ពីម៉ោង ៣៖០០ នាថ្ងៃទី២៩ ដល់វេលាម៉ោង ៣៖០០ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងបន្តថា បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ រួមមាន៖
១៖ សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ៨២៣ករណី មានមនុស្ស ២,០៧៧នាក់
២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ៧៧៣សំណើ និងបិទសំណុំរឿង ២៦៣សំណើ (រកឃើញមនុស្ស ១,១៧៧នាក់, ឃាត់ខ្លួនជនសង្ស័យ ១២៥នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)
៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ៥០ករណី។
គួរជម្រាបផងដែរថា សមត្ថកិច្ចកម្ពុជា ក៏បានទទួលសំណើចំនួន ០៥ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ១០នាក់បេីគិតចាប់ពីម៉ោង ៣៖០០ នាថ្ងៃទី២៨ ដល់វេលាម៉ោង ៣៖០០ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ផងដែរ៕ដោយ៖អារុណរះ