ក្រុមហ៊ុនអចលនទ្រព្យឥណ្ឌូនេស៊ីPT MNC Land បានបើកសម្ពោធគម្រោងអចលនទ្រព្យចម្រុះដ៏ធំមួយដែលមានទំហំ១ពាន់សែសិប(1,040) ហិចតាដែលស្ថិតនៅលើកោះ ចាវ៉ា នៅថ្ងៃសុក្រទី៣១ខែមីនានេះ។
គម្រោងទេសចរណ៏របស់ក្រុមហ៊ុនខាងលើមានឈ្នោះថា Lido Cityដែលស្ថិតប្រហែល៦០គីឡូម៉ែត្រខាងត្បូងរដ្ឋធានី ចាការតាជាទីដែលក្រុមហ៊ុនរបស់អតីតប្រធានាធិបតីអាមេរិក Donald Trump នឹងដំណើរការសណ្ឋាគារ និងទីលានវាយកូនហ្គោល ហើយប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo ក៏បានសម្ពោធតំបន់សេដ្ឋកិច្ចពិសេសមួយផងដែរ។
ក្រុមហ៊ុន MNC Land បាននិយាយថាវត្តមានតំបន់សេដ្ឋកិច្ចពិសេសមានន័យថាអ្នកវិនិយោគ ឬអ្នកអភិវឌ្ឍន៍អាចទទួលបានអត្ថប្រយោជន៍ពីការកាត់ពន្ធលើ សាជីវកម្ម និងការលក់ទំនិញប្រណីត ហើយបានបន្ថែមអត្ថប្រយោជន៍រួមមានប័ណ្ណកម្មសិទ្ធិអគាររយៈពេល 80 ឆ្នាំ និងកម្មសិទ្ធិបរទេស។ ក៏ប៉ុន្តែវាមិនច្បាស់ទេថាតើក្រុមហ៊ុនរបស់លោក Trump ក៏នឹងទទួលបានអត្ថប្រយោជន៍ពីការរួចពន្ធផងដែរ ដែលរួមមានពន្ធសម្រាប់វិសមកាលនិង ពន្ធសាជីវកម្មរយៈពេល 10 ទៅ 20 ឆ្នាំដោយផ្អែកលើតម្លៃនៃការវិនិយោគ។
ក្នុងអំឡុងពេលកាន់តំណែងជាប្រធានាធិបតីរបស់គាត់ លោក Trump បានរក្សាភាពជាម្ចាស់នៃចក្រភពអាជីវកម្មសកលរបស់គាត់ប៉ុន្តែបានប្រគល់ការគ្រប់គ្រងដល់កូនប្រុសច្បងទាំងពីររបស់គាត់ដើម្បី ទប់ស្កាត់ជម្លោះផលប្រយោជន៍នៅក្នុងសេតវិមាន។
ប្រភព(channelnewsasia.com)