ប្រាក់ចំណេញរបស់ក្រុមហ៊ុន ធ្លាក់ចុះយ៉ាងខ្លាំងបំផុតដោយសារតែការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក

ចែករំលែក៖

ប្រាក់ចំណេញប្រចាំឆ្នាំក្រុមហ៊ុន Huawei បានធ្លាក់ចុះ យ៉ាងច្រើនធំបំផុតមិនធ្លាប់មានពីមុន ដោយសារតែការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនៅតែបន្តប៉ះពាល់ដល់អាជីវកម្មរបស់ខ្លួន និងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ដ៏តឹងរ៉ឹងនៅក្នុងប្រទេសចិន។

បើយោងតាមការគណនារបស់ CNBCក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់ចិន Huawei បាននិយាយថា ប្រាក់ចំណេញសុទ្ធសម្រាប់ឆ្នាំ 2022 មានចំនួនសរុប 35.6 ពាន់លានយន់ (5.18 ពាន់លានដុល្លារ) ដែលជាការធ្លាក់ចុះ 69% ពីមួយឆ្នាំទៅមួយឆ្នាំដោយវាមានទំហំធំជាង ការធ្លាក់ចុះប្រចាំឆ្នាំ ក្នុងឆ្នាំ 2011 ដែលធ្លាប់កើតមានត្រឹម 54%

នៅក្នុងឆ្នាំ 2021 ក្រុមហ៊ុនទទួលបានប្រាក់ចំណេញយ៉ាងច្រើន ដោយបានលក់ចេញនូវម៉ាកស្មាតហ្វូន Honor របស់ខ្លួនទៅកាន់អតិថិជន ដែលធ្វើឲ្យការប្រៀបធៀបជាមួយនឹងឆ្នាំ 2022 មានទំហំខុសគ្នាខ្លាំង។ ក្រុមហ៊ុន Huawei យល់ថាការ ឡើងតម្លៃទំនិញការគ្រប់គ្រងជំងឺរាតត្បាតដ៏តឹងរ៉ឹងរបស់ប្រទេសចិនកាលពីឆ្នាំមុន និងការកើនឡើងនៃការចំណាយលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍របស់ខ្លួន ដែលជាហេតុផលធ្វើឲ្យ ប្រាក់ចំណេញធ្លាក់ចុះ។

ស្ថិតនៅក្នុងពេលដ៏លំបាកដោយមានការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនHuawei ក៏កំពុងតែបានស្វែងរកធ្វើ ការប្រែ អាជីវកម្មរបស់ខ្លួនទៅក្នុងវិស័យថ្មីៗ រួមមាន cloud computing និងផលិតរថយន្ត។

ប្រភព www.cnbc.com

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print