លោកទេសរដ្ឋមន្ត្រី​ ជា​ សុផារ៉ា​ ជំនួបជាមួយប្រតិភូក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន

ចែករំលែក៖

ភ្នំពេញៈ​ នៅក្នុងជំនួបជាមួយប្រតិភូក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន ដឹកនាំដោយលោក Hideki MIYAUCHI អនុរដ្ឋមន្ត្រី រសៀលថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០១៦ លោកទេសរដ្ឋមន្ត្រី​ ជា​ សុផារ៉ា​ បានស្នើឲ្យមានការចុះអនុស្សារណៈយោគយល់គ្នារវាងក្រសួងទាំង ២ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការលើការងារសំខាន់ៗ ដូចខាងក្រោម៖​ 1. ការងាររៀបចំផែនការរូបវ័ន្តថ្នាក់ជាតិ និងប្លង់គោលប្រើប្រាស់ដីធ្លីទីក្រុង និងទីប្រជុំជន ពិសេសទីតាំងដែលមានសក្តានុពលសម្រាប់ការអភិវឌ្ឍជាអាទិភាព​ ទី2. ការងារចុះបញ្ជីដីធ្លីដែលផ្តល់នូវសុវត្ថិភាពកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេសតាមរយៈប្រាក់ចំណូលពន្ធទទួលបានពីការចុះបញ្ជីដីធ្លី​ ទី3. គាំទ្រដល់ការពង្រឹងស្ថាប័ន និងការកសាងសមត្ថភាពមន្ត្រីរាជការដែលពាក់ព័ន្ធនឹងអាណត្តិការងាររបស់ក្រសួង​ ទី4. គាំទ្រការអនុវត្តគោលនយោបាយជាតិស្តីពីលំនៅឋាន ដែលមានគម្រោងកសាងលំនៅឋាន សាធារណៈមានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋមានចំណូលមធ្យមនិងទាប ពិសេសពិនិត្យលទ្ធភាពអភិវឌ្ឍន៍នៅនឹងកន្លែងចំពោះអគារស (ប៊ូឌីញស) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ៕​

image image image image image

ដោយ​ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print