ស្ថានទូតចិនប្រចាំកម្ពុជា : មន្ត្ត្រីតំណាងស្ថានទូត​ចិនប្រចាំកម្ពុជា​ប្រារព្ធ​ពិធីគោរពវិញ្ញាណក្ខន្ធកងទ័ពវីរជនចិនរក្សា​សន្តិភាព​

ចែករំលែក៖

ភ្នំពេញ : នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបញ្ជាក់អោយដឹងថា, នាព្រឹកថ្ងៃទី៣១ខែមីនា ស្ថានទូតចិនប្រចាំកម្ពុជាបានចាត់បញ្ជូនមន្ត្រីតំណាងធ្វើដំណើរទៅកាន់ស្តូបកងទ័ពវីរជនចិនរក្សាសន្តិភាពដែលមានទីតាំងក្នុងស្រុកស្គន់ខេត្តកំពង់ចាម ដើម្បីគោរពវិញ្ញាណក្ខន្ធលោកវីរជន Chen Zhiguo និងលោកវីរជន Yu Shili រម្លឹកសមិទ្ធផលដ៏អស្ចារ្យរបស់ពួកគេ និងគោរពនូវសេចក្តីអង់អាចក្លាហានរបស់ពួកគេ។ អ្នកជំនាញយោធាចិនដែលបាមចាត់បញ្ជូលមកកាន់ប្រទេសកម្ពុជា សាស្រ្តាចារ្យនិងបុគ្គលិកនៃវិទ្យាស្ថានខុងជឺ តំណាងស្ថាប័នក្រុមហ៊ុនចិននៅកម្ពុជា សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា សមាគមលើកកម្ពស់បង្រួបបង្រួមសន្តិភាពចិននៅកម្ពុជា សភាពាណិជ្ជកម្មចិនហុងកុងនិងម៉ាកាវ សមាគមពាណិជ្ជកម្មខេត្តZhejiang សមាគមសម្ព័ន្ធខ្មែរចិនប្រចាំខេត្តកំពង់ចាម គណៈប្រតិភូក្រសួងការពារជាតិ បណ្ដាយោធានៃកងយោធពលខេមរភូមិន្ទដែលដឹកនាំដោយ លោក ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ នគរបាល មន្ត្រីរាជការ និងសិស្សានុសិស្សក្នុងតំបន់ខាងលើដែលមានចំនួនជិត២០០រូបអញ្ជើញចូលរួមក្នុងពិធីខាងលើ។

លោក Tang Hao អនុព័ន្ធយោធានៃស្ថានទូតចិនតំណាងឱ្យស្ថានទូតចិនបាន  ដាក់កម្រងផ្កានិងថ្លែងសុន្ទរកថានៅទីតាំងខាងលើ។ លោកមានប្រសាសន៍ថា កាលពី៣០ឆ្នាំមុន លោក Chen Zhiguo និងលោក Yu Shili បានពលីជីវិតយ៉ាងអង់អាចក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសកម្ពុជារួមជាមួយកងទ័ពចិន បានបង្ហូរឈាមស្រស់លើទឹកដីកម្ពុជា។ ក្រោមការខិតខំប្រឹងប្រែងរួមគ្នារវាងចិននិងកម្ពុជា បុប្ផានៃចំណងមិត្តភាពរវាងចិននិងកម្ពុជាដែលបានយកឈាមស្រស់មកដូរដោយវីរជនទាំងពីររូបខាងលើបានរីកស្គុះស្គាយយ៉ាងត្រចះត្រចង់ ចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរបានចាក់ឫសយ៉ាងជ្រៅក្នុងដួងចិត្តរបស់ប្រជាជន ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរក្នុងយុគសម័យថ្មីកាន់តែរស់រវើក។ កាលពីមិនយូរប៉ុន្មាន សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបំពេញទស្សនកិច្ចដោយជោគជ័យនៅក្នុងប្រទេសចិន បានឯកភាពជាមួយ លោកប្រធានាធិបតីចិន Xi Jinping ក្នុងការកសាងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ “ត្បូងពេជ្រទាំង៦”រវាងចិន-កម្ពុជា និងធ្វើការជំរុញចំណងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរឱ្យកាន់តែថ្មីនិងបោះជំហានឱ្យកាន់តែខ្ពស់។

លោកអនុព័ន្ធយោធាបានចង្អុលបង្ហាញថា លោកវីរជន Chen Zhiguo និងលោក វីរជន Yu Shili បានលះបង់ជីវិតសម្រាប់សន្តិភាពនៅប្រទេសកម្ពុជា បច្ចុប្បន្នបុព្វហេតុសន្តិភាពនៅកម្ពុជាត្រូវបានបើកទំព័រថ្មីមួយក្នុងប្រវត្តិសាស្រ្ត។ ចាប់តាំងពីឆ្នាំ ២០១៨ មក ភាគីចិនបានផ្តល់ជំនួយឥតសំណងដល់កម្ពុជាដោយបោសសម្អាតលើផ្ទៃដីចំនួន ៧៤.៩២ គីឡូម៉ែត្រការ៉េដែលរងការគំរាមកំហែងដោយគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ បានរកឃើញនិងបំផ្លាញគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះចំនួន ៧១៥៥៨ គ្រាប់ និងប្រជាជនជាង ៦ សែននាក់ទទួលបានផលប្រយោជន៍ពីជំនួយខាងលើ។  នាបច្ចុប្បន្ននេះ កងទ័ពចិននិងកម្ពុជាកំពុងសមយុទ្ធរួមគ្នា“នាគមាសឆ្នាំ២០២៣”នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយខេត្តកំពង់ឆ្នាំង ដោយប្រធានបទបោសសម្អាតមីននិងការសង្គ្រោះមនុស្សធម៌គឺជាប្រធានបទមួយក្នុងចំណោមប្រធានបទសំខាន់ដទៃទៀត។ ជឿជាក់ថា កិច្ចសម្របសម្រួលយ៉ាងស្អិតរមួតរវាងចិននិងកម្ពុជា នឹងជួយជំរុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍របស់កម្ពុជា ឱ្យទទួលបានសមិទ្ធផលថ្មីៗឥតឈប់ឈរ។

នៅក្នុងសុន្ទរកថារបស់ លោក ភួង ស៊ីផាន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងកងទ័ពចិនដែលបានរួមចំណែកយ៉ាងធំធេងក្នុងសន្តិភាព និងការអភិវឌ្ឍន៍នៅកម្ពុជា និងមានប្រសាសន៍ថា រដ្ឋាភិបាល យោធា និងប្រជាជនកម្ពុជានឹងនឹករឭកចងចាំជារៀងរហូតនូវវីរជនចិនរក្សាសន្តិភាពដែលបានលះបង់អាយុជីវិតពួកគេនៅក្នុងប្រទេសកម្ពុជា៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print