ខេត្តព្រះសីហនុ : ជួយគ្នាគ្រាលំបាក ក្នុងគ្រាខ្វះខាត ខ្មែរស្រលាញ់ខ្មែរ ជាគុណធម៌ដ៏ប្រពៃ ដែលប្រជាពលរដ្ឋខ្មែរមានទម្លាប់ប្រកាន់យក រក្សានូវសីលធម៌នេះ។ ជាក់ស្តែង នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានជួបដោយចៃដន្យជាមួយលោកយាយវ័យជិត ៧០ឆ្នាំមួយនាក់ នៅអាហារដ្ឋានមួយកន្លែង ក្នុងក្រុងព្រះសីហនុ ដែលប្រកបមុខរបរ រែកនំដើរលក់ យកកម្រៃផ្គង់ផ្គង់ជីវភាពរស់នៅនិងចិញ្ចឹមចៅ បន្ទាប់ពីជជែកសួរនាំគាត់រួច ដោយមានទឹកចិត្តអាណិតអាសូរ សេចក្តីសន្តោសប្រណី មើលឃើញពីទុក្ខលំបាករបស់លោកយាយ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានជួយទិញម៉ៅយកនំនិងផ្លែឈើទាំងអស់ និងជូនថវិកាបន្ថែមមួយចំនួនទៀត ដើម្បីឱ្យគាត់យកទៅទិញសម្ភារ: ប្រើប្រាស់ប្រចាំថ្ងៃតម្រូវការក្នុងផ្ទះ។
សូមបញ្ជាក់ថា, លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ តែងតែបានចុះតាមមូលដ្ឋាន សួរសុខទុក្ខប្រជាពលរដ្ឋ ជួយឧបត្ថម្ភ ទោះករណីខ្លះ លោកជាប់មមាញឹកនឹងការងារ អង្គភាព ការងារណែនាំរបស់ថ្នាក់លើ ក៏លោកបានចាត់ឲ្យតំណាងរបស់ខ្លួន ចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋតាមមូលដ្ឋាន តាមក្នុងផ្ទះ ឃើញអំពីការរស់នៅលំបាក ជួបការខ្វះខាត លោកតែងតែបានជួយឧបត្ថម្ភ ជាថវិកា ជាសម្ភារៈ ជាគ្រឿងឧបភោគ បរិភោគ និងទទួលបានការគាំទ្រ គោរព ស្រឡាញ់ពីប្រជាពលរដ្ឋ ក៏ដូចជាមានទំនុកចិត្តពីថ្នាក់ដឹកនាំនៅក្នុងខេត្ត ក៏ដូចជាថ្នាក់ដឹកនាំសាមីអង្គភាពរបស់លោកផ្ទាល់ ៕
ដោយ : សិលា