ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ បានធ្វើសកម្មភាពលួចខោអាវ ជាច្រើនកំប្លេរ ត្រូវបានម្ចាស់មកទាន់ ចាប់ឃាត់ខ្លួនបានម្នាក់ រត់រួចម្នាក់ប្រគល់អោយនគរបាលចាត់កាតាមច្បាប់។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៣និង៤០នាទីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវវេងស្រេង ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះ មានឈ្មោះ សួន ភារម្យ ភេទប្រុស អាយុ២៥ ឆ្នាំ មុខរបរ លក់ខោអាវមុខរោងចក្រ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិតាអូខាងជើង ឃុំតាអូរ ស្រុកគីរីវង់ ខេត្តតាកែវ ។
ចំណែកជនសង្ស័យ ម្នាក់ឃាត់ខ្លួនបាន មានឈ្មោះ លឿន ចំរឿន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ រត់មូ៉តូកង់បី មានទីលំនៅភូមិ ព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រីឯម្នាក់ទៀត មិនស្គាល់ឈ្មោះ បានរត់គេចខ្លួនបាត់ ។ ចំណែកខោអាវដែល ជនសង្ស័យលួចយក ជាច្រើនកំប្លេរ។
តាមជនរងគ្រោះបានឲ្យដឹងថា កន្លងមក មានជនសង្ស័យបន្លំលួចខោអាវ ជាញឹកញាប់ តែមិនដែលចាប់បានឡើយទើបតែលើកនេះ ពេលមកពីហូបបាយវិញ ស្រាប់តែឃើញជនសង្ស័យគ្នា២នាក់ កំពុងរើខោអាវ របស់ខ្លួនដាក់ក្នុងរុឺម៉កកង់បី ស្រែកសួរ ជនសង្ស័យម្នាក់រត់គេចទៅបាត់ សល់ម្នាក់ រត់មិនរួច ចាប់ទាំងមនុស្សទាំងមូ៉តូកង់បី ប្រគល់ឲ្យនគរបាលបុ៉ស្តិ៍ចោមចៅ ដើម្បីសួនាំ។
តែបើតាម ជនសង្ស័យបានប្រាប់ឲ្យដឹងថា ខ្លួនមិនបានលួចទេ បុរសម្នាក់ទៀតដែលគេចខ្លួនទៅបាត់នោះ ជាអ្នកជួលខ្លួន មកដឹកខោអាវ ។
តែទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពី ម្ចាស់ខោអាវមកទាន់ ឃើញជាក់ស្តែង ជនសង្ស័យគ្នា២នាក់ កំពុងលួចខោអាវ ដាក់ក្នុងរុឺម៉កង់បី តាមទាន់ រត់គេចខ្លួនម្នាក់សល់ម្នាក់ រត់មិនរួច ចាប់ឃាត់ខ្លួន ប្រគល់ឲ្យនគរបាលបុ៉ស្តិ៍ចោមចៅ សាកសួរ និងចាត់ការទៅតាមនីតិវិធី៕
ដោយៈ សុខាសែនជ័យ