រថយន្តលុចសុីសLX570 ថយក្រោយបុកឡំប្រឺតា និងរបាំងថ្មពុះចែកទ្រូងផ្លូវ​កល់ជាប់​ ខណៈបុរស២នាក់រងរបួស

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្តលុចសុីសLX570 រយ៉ែថយក្រោយយ៉ាងលឿនជ្រុលទៅបុកឡំប្រឺតា និងរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យកល់ជាប់លេីទ្រូងផ្លូវ​ និងធ្វេី​ឱ្យបុរសពីរនាក់រងរបួស​ ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៨​ និង៥០នាទីព្រឹកថ្ងៃទី០៣ មេសា ២០២៣​ នៅតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស​ ក្នុងសង្កាត់បឹងកេងកងទី១​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​ ។

    តាមប្រភពត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកេីតហេតុបានប្រាប់ឱ្យដឹងថា​ មុនកេីតហេតុ​ គេឃេីញបុរសម្នាក់បានបេីក​រថយន្តបង្កម៉ាក​ លុចសុីស​ LX570 ពណ៌ស្ក​ ពាក់ផ្លាក​លេខ​ ភ្នំពេញ​ 2AT-8288 ដោយរយ៉ែចេញពីធនាគារ​ ស្ថាបនា​ យ៉ាងលឿនមកបុកឡំប្រឺតា​ មួយគ្រឿងដែលបេីកបរដោយបុរសម្នាក់កំពុងដឹងភ្ញៀវ​ ជាបុរសម្នាក់ទៀត​ កំពុងធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស​ ទិសដៅពីត្បូងមកជេីងក្នុងល្បឿនល្មម​ ចំពីចហៀងពេញទំហឹង​ បណ្ដាលឱ្យខ្ទាតមកបុករបាំងថ្មពុះចែកទ្រូងផ្លូវបន្ថែមបានអស់៥កង់​ កល់ជាប់ទាំងរថយន្តបង្កនិងឡំប្រឺតា​ រងការខូចខាតយ៉ាងដំណំ​ ។ 

    ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ​ មានបុរសពីរនាក់​ ម្នាក់ជាម្ចាស់ឡំប្រឺតា​ និងម្នាក់ជាភ្ញៀវ​ធ្វេីដំណេីរបានរងរបួសខ្លួនប្រាណគួរសម​ និងបានទៅមន្ទីរពេទ្យដេីម្បីពិនិត្យរបួសផងដែរ​ ។ 

    បន្ទាប់ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​សហការជាមួយមន្ត្រីជំនាញចរាចរណ៍មកធ្វេីការវាស់វែងយករថយន្តបង្ក​ និងឡំប្រឺតា​ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដេីម្បីដោះស្រាយគ្នាតាមច្បាប់នាពេលក្រោយ​ ៕​ ដោយ ៖ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print