ខេត្តបាត់ដំបង៖ បេីតាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង នៅព្រឹកថ្ងៃចន្ទទី០៣ ខែមេសា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងជំនាញស្រុក បានចុះស្រាវជ្រាវដោយអនុវត្តដីការបស់សាលាដំបូងខេត្តបង្គាប់ឱ្យចាប់ខ្លួនជនជាប់ចោទម្នាក់ ក្នុងករណីលួចទ្រព្យសម្បត្តិក្នុងរោងចត្រយីហោ(ABI)។
លោកអធិការស្រុក បានឱ្យដឹងទៀតថា ករណីបង្រ្កាប និងឃាត់ខ្លួនជនជាប់ចោទខាងលេីនេះ បានធ្វេីឡេីងកាលពីរសៀលថ្ងៃអាទិត្យទី ០២ខែមេសាឆ្នាំ២០២៣វេលាម៉ោង១៥និង២០នាទី ដោយកម្លាំងផ្នែកជំនាញ បានអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៦៧២ត.ព្រចុះថ្ងៃទី១៦ខែ វិច្ឆិកាឆ្នាំ២០២២ របស់លោក គី ទីម៉េងចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ដោយបង្គាប់ឱ្យចាប់ខ្លួនឈ្មោះគា ណៃភេទប្រុសអាយុ ២៥ឆ្នាំមុខរបរ កសិកររស់នៅភូមិស្វាយវែង ឃុំកំរៀងស្រុកកំរៀង ខេត្តបាត់ដំបងជាប់ចោទពីបទលួចប្រព្រឹត្តិនៅក្នុងរោងចក្រយីហោ(BAI)ស្ថិតនៅក្រុមទី៤ភូមិថ្មី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី១៦-១៩ ខែកញ្ញាឆ្នាំ២០២២។ពេលនេះសមត្ថកិច្ចបានរៀបចំបញ្ជូនមកផែនជំនាញអនុត្តបន្តតាមនីតិវិធី៕អរុណរះ