ឃាត់ខ្លួន​មុខ​សញ្ញា​២នាក់​ ដែលបំ​ផុសប្រជាពលរដ្ឋ​ឱ្យបំពេញបែបបទ​បេីកប្រាក់បៀវត្ស​ និងទាមទារប្រាក់​ពីពួកគាត់ដេីម្បីជាថ្នូរលេីការងារពិការភាព គ្មានប្រាក់បៀវត្ស​

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ មុខ​សញ្ញា​បំ​ផុសប្រជាពលរដ្ឋ​ចំនួន​ ០២នាក់​ ឱ្យបំពេញបែបបទ​បេីកប្រាក់បៀវត្ស​ និងទាមទារប្រាក់​ពីពួកគាត់​ ដេីម្បីជាថ្នូរលេីការងារពិការ ភាព គ្មានប្រាក់បៀវត្ស​ ក៏ត្រូវ​កម្លាំង​នគរបាល​ស្រុក​មោង​ឫស្សី​ ចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួន​យកមកសាកសួរ​ដេីម្បីចាត់ការតាមច្បាប់​។ នេះបេីយោង​តាម​ការបញ្ជាក់​ពី​របាយការណ៍​របស់​អធិការដ្ឋាននគរបាលស្រុក​មោង​ឫស្សី​ បានឱ្យដឹងនៅព្រឹក​ចន្ទ​ទី​០៣​ ខែមេសា​ ឆ្នាំ​២០២៣។

ករណី​បង្រ្កាប​និងឃាត់ខ្លួន​មុខសញ្ញា​ខាងលេីនេះ​ បានធ្វេីឡេីង​កាលពីរសៀលថ្ងៃអាទិត្យទី០២ខែ មេសាឆ្នាំ ២០២៣ វេលាម៉ោង១៥និង៣០នាទី​ នៅចំណុចក្រុមទី៤ ភូមិរំចេក ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណី ឆបោក មួយបានកើតឡើង ដែលករណីនេះបង្កដោយជនសង្ស័យចំនួន០២នាក់៖
១-ឈ្មោះ រឿម តឿយ ភេទប្រុស អាយុ៥៧ឆ្នាំ រស់​នៅភូមិអូរដេការ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្ត​ពោធិ៍សាត់។
២-ឈ្មោះ ឡុង សុវ៉ាន់ ភេទប្រុស អាយុ៧១ឆ្នាំ រស់នៅ​ភូមិព្រែក២ ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាទ្រីម សេរីឆ្នាំ២០​១៩​(បិទតែម ២០ ២២) ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1AJ-2881 បានប្រើល្បិចកល ក្លែងថាខ្លួនជាមន្រ្តីសង្គមកិច្ចដែលចូលនិវត្តន៍មកពីខេត្តពោធិ៍សាត់ដើម្បី​ ប្រមូលប្រជាពលរដ្ឋដែលពិការ ភាព គ្មានប្រាក់បៀវត្សរួចធ្វើបញ្ជីឈ្មោះស្នើសុំឱ្យមានប្រាក់បៀវត្តន៍ ជូនដោយអះអាងឡើងឈ្មោះទៅឱ្យមេរបស់ខ្លួន​នៅខេត្តពោធិ៍សាត់ ប៉ុន្តែត្រូវតម្រូវឱ្យប្រជាពលរដ្ឋទាំងនោះបង់ប្រាក់ថ្លៃប្រវត្តិរូបម្នាក់ៗ ចាប់ពី៥០. ០០០ រៀល (ប្រាំមុឺនរៀល) ទៅ១០០. ០០០រៀល​(ដប់ម៉ឺនរៀល) ពេលបានសម្រេចទទួលបានប្រាក់បៀវត្តន៍ហេីយត្រូវបង់ប្រាក់​ចំនួន១.០០០.០០០រៀល (មួយលានរៀល)មកឱ្យពួកគេទាំង០២នាក់ ទៀត ក្នុងនោះជនសង្ស័យទាំង ០២ នាក់ខាងលើបានបោកប្រាស់ប្រមូលប្រាក់ពីប្រជាពលរដ្ឋសរុបបានចំនួន០៤នាក់ ៖
១-ឈ្មោះ បុិប សាវេត ភេទស្រី អាយុ៥៨ឆ្នាំ រស់នៅភូមិរំចេក ឃុំកកោះ ស្រុកមោងឫស្សី (ធ្លាប់រងរបួសជើង) អស់ប្រាក់ចំនួន១០០. ០០ ០រៀល (ដប់ម៉ឺនរៀល)
២-ឈ្មោះ ឆោម ម៉ាង ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិទួលព្រុំ១ ឃុំកកោះ ស្រុកមោងឫស្សី (ធ្លាប់មាន​របួសត្រូវគ្រាប់) អស់ប្រាក់ចំ នួន១០០.០០០រៀល(ដប់ម៉ឺនរៀល)
៣-ឈ្មោះ តុល ឌុង ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិទួលព្រុំ១ ឃុំកកោះ ស្រុកមោងឫស្សី (ពិការជើងឆ្វេង) អស់ប្រាក់ចំនួន១០០. ០០០ រៀល (ដប់ម៉ឺនរៀល)
៤-ឈ្មោះ ណុប មុំ ភេទស្រី អាយុ ៤២ឆ្នាំ រស់នៅភូមិទួលព្រុំ១ ឃុំកកោះ ស្រុកមោងឫស្សី(ពិការជើងឆ្វេង) អស់ប្រាក់ចំនួន៥០.០០០រៀល (ប្រាំម៉ឺនរៀល)។

ក្រោយទទួលបានព័ត៌មាននេះលោកវរសេនីយ៍ឯក​ ស​គឹមឡុង​អធិការនគរបាលស្រុកមោងឫស្សី​ បានស្នេីសុំយោបល់អនុវត្តពីលោកឧត្តមសេ​នី​យ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ ហេីយផ្តេីមពីបញ្ហានេះលោកបាន
ដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកកោះរួមជាមួយកម្លាំងប៉ុស្តិ៍នគាបាល តាលាស់ និងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកធ្វើការ​ស្រាវ​ជ្រាវ រហូតឃាត់ខ្លួនបានជនសង្ស័យបានចំនួន​០២នាក់គឺ៖
១-ឈ្មោះ រឿម តឿយ ភេទប្រុស អាយុ៥៧ឆ្នាំ រស់​នៅភូមិអូរដេការ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិសាត់(ពិការជើងស្ដាំ)
២-ឈ្មោះ ឡុង សុវ៉ាន់ ភេទប្រុស អាយុ៧១ឆ្នាំ រស់នៅភូមិព្រែក២ ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់ ជនសង្ស័យទាំង០២នាក់ ឃាត់ខ្លួនបាននៅវេលាម៉ោង ១៦និង៣០នាទីនៅចំណុចភូមិសួរស្ដី ឃុំតាលាស់ ស្រុកមោងឫស្សី នាថ្ងៃខែឆ្នាំដដែល ។

...

ពេលឃាត់ខ្លួនជនសង្ស័យ​ ទាំង​០២នាក់បានឆ្លេីយ​សារ​ភាពថារូបគាត់ពិតជាធ្វេីសកម្មភាពបែបនេះប្រាក​ដមែន​ ហេីយដោយបានការយល់ព្រមពីឯកឧត្តម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​នៃអយ្យការអមសាលា​ដំបូងខេត្តបាត់ដំបង​ ជនសង័្សយខាងលេី​ បានឃាត់​ខ្លួននៅអធិការដ្ឋាននគរបាលស្រុកដេីម្បីរៀបចំសំ​ណុំរឿងបញ្ជូន​មកការិយាល័យជំនាញអនុវត្តតាម​ច្បាប់រីឯប្រាក់បានប្រគល់ជូនជនរងគ្រោះវិញ៕អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print