សម្ដេចតេជោ ហ៊ុន សែន​ មានប្រសាសន៍​សំខាន់​ៗ​នាឱកាស​អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយកីឡាករ កីឡាការិនី ជាង៤ពាន់នាក់

ចែករំលែក៖

 

ភ្នំពេញ​៖​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃចន្ទទី៣ ខែមេសា ឆ្នាំ២០២៣នេះ បានថ្លែង​ប្រសាសន៍​សំខាន់​ៗ​ នាឱកាស​អញ្ជើញជួបជុំសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយមហាគ្រួសារកីឡាកម្ពុជាប្រមាណសរុបចំនួន ៤២៦៤ នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។

ខាងក្រោមនេះ​ជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ​ ហ៊ុន​ សែន​៖

សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជាអាចរៀបចំស៊ីហ្គេមនៅឆ្នាំ២០២៣ នេះ គឺជាគុណបំណាច់របស់ព្រះករុណា ព្រះបរមរតនកោដ្ឋ សម្ដេចព្រះ នរោត្ដម សីហនុ ដែលបានចាប់ផ្ដើមរៀបចំប្រកួតជាលក្ខណៈអន្តរជាតិជាលើកដំបូងនៅកម្ពុជា គឺព្រឹត្តិការណ៍កីឡា GANEFO។

សម្ដេចតេជោ ហ៊ុន សែន ថ្លែង​ថា កម្ពុជារង់ចាំ៦៤ឆ្នាំ ទើបសម្រេចចិត្តយកឆ្នាំ២០២៣នេះ សម្រាប់ជាឆ្នាំទទួលធ្វើជាម្ចាស់ផ្ទះរៀបចំប្រកួតស៊ីហ្គេម។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំពាវនាវ និងសុំការយោគយល់ពីប្រជាពលរដ្ឋនៅភ្នំពេញ ដែលត្រូវប្រឈមនឹងការកកស្ទះចរាចរណ៍ ក្នុងពេលអំឡុងនៃការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន ថ្លែង​ឱ្យប្រជាពលរដ្ឋ និងភ្ញៀវបរទេស ដែលចូលទស្សនាស៊ីហ្គេម មិនត្រូវទទួល ការបង់ថ្លៃណាមួយឡើយ ហើយដើម្បីគ្រប់គ្រងសណ្ដាប់ធ្នាប់នៅកន្លែងប្រកួតឱ្យបានល្អ ដោយអ្នកចូលទស្សនាស៊ីហ្គេមទាំងអស់ នឹងទទួលបានសំបុត្រម្នាក់មួយសន្លឹក ដោយមិនមានគិតកម្រៃ ដើម្បីងាយស្រួលរកកន្លែងអង្គុយ និងច្រកសម្រាប់ចេញ-ចូល។

សម្ដេចតេជោ ហ៊ុន សែន ប្រកាស​ជំរុញឱ្យក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិក ពិនិ ត្យរៀបចំគោលនយោបាយសម្រាប់កីឡាករ ដែលចូលរួមប្រកួតហើយធ្លាក់ខ្លួនមានពិការភាព។

សូមជម្រាបជូនថា​ ក្នុងពិធីទទួលទានអាហារសាមគ្គីនាពេលនេះ ពិតជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់មន្ត្រីកីឡា អាជ្ញាកណ្តាល-ចៅក្រម​ គ្រូបង្វឹក ព្រឹទ្ធាចារ្យកីឡា និងកីឡាករ កីឡាការិនី ដែលបានមកជួបជុំគ្នា និងមានភព្វសំណាងបានជួបផ្ទាល់ជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី មុនពិធីបុណ្យចូលឆ្នាំថ្មី និងមុនពេលការប្រកួតកីឡា SEA Games-ASEAN Para Games  ឆ្នាំ២០២៣ នឹងខិតជិតមកដល់នាពេលឆាប់ៗនេះ៕ដោយ៖ស​ តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print