ទើបតែចូលជាសមាជិកអង្គការណាតូ ភ្លាមហ្វាំងឡង់«ក្អែងក្អាងដាក់រុស្ស៊ីភ្លាម

ចែករំលែក៖

កាលពីថ្ងៃទី៤ ខែមេសា ក្រសួងការបរទេសហ្វាំងឡង់បានប្រកាសថា ខ្លួននឹងបិទការិយាល័យកុងស៊ុលជាបណ្តោះអាសន្ននៅទីក្រុង Petrozavodsk នៃសាធារណរដ្ឋ Karelia នៃសហព័ន្ធរុស្ស៊ី។

យោងតាមក្រសួងការបរទេសហ្វាំងឡង់បានឱ្យដឹងថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការថយចុះយ៉ាងខ្លាំងនៃចំនួនបេសកកម្មសំខាន់ៗ ទោះបីជាការិយាល័យកុងស៊ុលនៅទីក្រុង Petrozavodsk នឹងអាចបើកឡើងវិញនៅពេលក្រោយប្រសិនបើចាំបាច់ក៏ដោយ។

ទីក្រុងHelsinki បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តនេះមិនប៉ះពាល់ដល់សកម្មភាពនៃបេសកកម្មការទូតរុស្ស៊ីនៅហ្វាំងឡង់ទេ។
ការិយាល័យកុងស៊ុលហ្វាំងឡង់នៅទីក្រុង Petrozavodsk ដែលបានបើកនៅក្នុងឆ្នាំ 1990 គឺផ្តោតលើអន្តោប្រវេសន៍ ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងឆ្លងព្រំដែន។
កាលពីដើមឆ្នាំនេះ ក្រសួងការបរទេសហ្វាំងឡង់ក៏បានសម្រេចចិត្តបិទការិយាល័យកុងស៊ុលនៅទីក្រុង Murmansk ផងដែរ។ ការិយាល័យទាំងពីរនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្ថានអគ្គកុងស៊ុលហ្វាំងឡង់នៅទីក្រុង St Petersburg។
ទីក្រុង Petrozavodsk ស្ថិតនៅចម្ងាយប្រហែល 300 គីឡូម៉ែត្រពីព្រំដែនភាគអាគ្នេយ៍នៃប្រទេសហ្វាំងឡង់។
ការផ្លាស់ប្តូរថ្មីរបស់ប្រទេសហ្វាំងឡង់កើតឡើងនៅថ្ងៃតែមួយដែលបានចូលរួមជាផ្លូវការជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ក្លាយជាសមាជិកទី 31 នៃសម្ព័ន្ធភាពយោធាឆ្លងទ្វីបមួយនេះ។
នៅទីស្នាក់ការកណ្តាលរបស់អង្គការណាតូក្នុងទីក្រុងប្រ៊ុចសែល (បែលហ្ស៊ិក) រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ Pekka Haavisto បានបញ្ចប់ដំណើរការចូលរួមដោយប្រគល់ឯកសារផ្លូវការមួយដល់សមភាគីអាមេរិកលោក Antony Blinken ។
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានបញ្ជាក់ថា ការចូលជាសមាជិករបស់ហ្វាំងឡង់ទៅក្នុងអង្គការ NATO គឺជាជំហានមួយដើម្បីរឹតបន្តឹងសន្តិសុខសម្រាប់ប្រទេសនេះ ហើយក្នុងពេលជាមួយគ្នានេះជួយពង្រឹងប្លុកយោធាផងដែរ៕ ដោយធីរីណា

...

រូប​ថត​  : Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print