សមយុទ្ធរួមគ្នា “នាគមាស-ឆ្នាំ២០២៣” រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិនបានដំណើរការរយៈពេល២០ថ្ងៃ ត្រូវបានបិទបញ្ចប់ថ្ងៃនេះ !

ចែករំលែក៖

ខេត្តព្រះសីហនុ : សមយុទ្ធរួមគ្នា “នាគមាស-ឆ្នាំ២០២៣” រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិនបានដំណើរការរយៈពេល២០ថ្ងៃដែលរៀបចំពិធីបិទនាថ្ងៃនេះគឺជាសមយុទ្ធលើសមយុទ្ធរួមគ្នា “នាគមាស-ឆ្នាំ២០២៣” រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិនបានដំណើរការរយៈពេល២០ថ្ងៃកទី៥ មានទ្រង់ទ្រាយធំជាងសមយុទ្ធឆ្នាំមុនៗ ដោយមានកម្លាំងចូលរួមរហូតដល់ជាងពីរពាន់នាក់។នេះជាប្រសាសន៍ លើកឡើង ដោយសម្ដេចពិជ័យសេនា ទៀ បាញ់  ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា, តាមរយៈសមយុទ្ធនាគមាសលើកនេះ កងទ័ពទាំងពីរកម្ពុជា-ចិនទទួលបាននូវបទពិសោធន៍ លើកកម្ពស់សមត្ថភាពកងទ័ព ពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើងថែមមួយកម្រិតទៀតលើវិស័យមនុស្សធម៌ គ្រោះមហន្តរាយ ប្រឆាំងភេវរកម្ម រក្សាសន្តិភាព និងកិច្ចការពារសន្តិសុខជូនថ្នាក់ដឹកនាំក្នុងព្រឹត្តិការណ៍ធំៗ បានរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រដល់សន្តិសុខក្នុងតំបន់ និងសកលលោក។

សូមបញ្ជាក់ថា, កម្ពុជារក្សាបាននៅសន្តិភាព និងកិច្ចសហប្រតិបត្តិការ អន្តរជាតិ គ្រប់បណ្ដាប្រទេសលើពិភពលោក ។ កម្ពុជាប្រទេសតូច ប៉ុន្តែទឹកចិត្តធំទូលំទូលាយ ត្រូវការដឹកនាំដោយសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយភាពឈ្លាសវៃ ធ្វើឱ្យប្រទេសជាតិទាំងមូល ទទួលបាន សុខសន្តិភាពដ៏ពេញលេញ ការអភិវឌ្ឍន៍មានការរីកចម្រើន លើគ្រប់វិស័យ ដែលធ្វើឲ្យប្រជាពលរដ្ឋ គោរព ស្រឡាញ់ គាំទ្រសម្ដេច បោះឆ្នោតជូន ដើម្បីដឹកនាំប្រទេស ការពារអង្គព្រះមហាក្សត្រ ការពារសន្តិភាព ជួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ 

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print