Corticosteroid គឺជាឱសថដែលត្រូវបានគេប្រើប្រាស់សំរាប់ព្យាបាលជំងឺជាច្រើនប្រភេទជាយូរឆ្នាំមកហើយ

ចែករំលែក៖

ភ្នំពេញ : Corticosteroid គឺជាឱសថដែលត្រូវបានគេប្រើប្រាស់សំរាប់ព្យាបាលជំងឺជាច្រើនប្រភេទជាយូរឆ្នាំមកហើយ ដូចជាជំងឺរលាកសន្លាក់ ជំងឺហឺត ជំងឺអាលាក់ហ្ស៊ី និង ជំងឺអូតូអ៊ីម្យូនជាដើម។ ឱសថនេះមានទាំងទម្រង់ចាក់ លេប លាប និងហឺត។

ប៉ុន្តែការប្រើប្រាស់ឱសថប្រភេទនេះក៏បានផ្តល់នូវផលវិបាកជាច្រើនដូចជា៖

•ជំងឺទឹកនោមផ្អែម ឬធ្វើអោយជំងឺទឹកនោមផ្អែមដែលមានស្រាប់ពិបាកគ្រប់គ្រង

•លើសសំពាធឈាម ឬធ្វើអោយជំងឺលើសសំពាធឈាមដែលមានស្រាប់ពិបាកគ្រប់គ្រង

•ខ្សោយក្រពេញលើតម្រងនោម (Adrenal insufficiency)

•ឡើងទំងន់

•លើសជាតិខ្លាញ់

•បណ្តាលអោយមានការចាល់ជាតិទឹកដែលបណ្តាលអោយហើម និងអោយប៉ះពាល់ដល់បេះដូង

•ធ្វើអោយស្បែកស្តើង ងាយជាំ ងាយដាច់រលាត់ សង្វារ ឬដំបៅមិនងាយជា

•ធ្វើអោយមានជំងឺពុកឆ្អឹង ឬងាយបាក់ឆ្អឹងដោយឯកឯង

•ធ្វើអោយថយចុះប្រព័ន្ធភាពស៊ាំដែលធ្វើអោយងាយឆ្លងមេរោគ

•ធ្វើអោយប្រែប្រួលផ្នែកអារម្មណ៏ ដូចជា ឆេវឆាវ រវើរវាយ ឬពេលខ្លះធ្លាក់ទឹកចិត្ត

ដើម្បីជៀសផុតពីផលវិបាកទាំងអស់នេះ អ្នកជំងឺមិនត្រូវប្រើប្រាស់ឱសថប្រភេទនេះដោយគ្មានការពិគ្រោះ និងវេជ្ជបញ្ជារពីគ្រូពេទ្យជំនាញឡើយ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print