មនុស្សស្លាប់ ៣នាក់ និងរងរបួស ៤នាក់​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៥ មេសាម្សិលមិញ

ចែករំលែក៖

ភ្នំពេញ៖ មនុស្សស្លាប់ ៣នាក់ របួសធ្ងន់ ៣នាក់ និងស្រាល ១នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស​ នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ​។ ដូច្នេះ​គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង !

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ នៅថ្ងៃទី៥ ខែមេសា បានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៧នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៥លើក មានកត្តាល្បឿន ១លើក មិនគោរពសិទ្ធិ ២លើក បត់គ្រោះថ្នាក់ ១លើក និងកត្តាយាន ១លើក។

ជាមួយ​គ្នា​នោះ​ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​​ ដើម្បី​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​ណាមួយ​ជាយថាហេតុ​ និងការពារជីវិតរបស់លោកអ្នក​ ព្រមទាំងក្រុមគ្រួសារ​។

...

សូមជម្រាបជូនថា​ នៅថ្ងៃដដែល​នេះ​ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងស្រុក បន្តចុះផ្សព្វផ្សាយអប់រំ រៀបចំសណ្តាប់ធ្នាប់ ណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលឈប់ចត ធ្វើដំណើរលើដងផ្លូវឲ្យបើកបរគោរពទៅតាមផ្លាកសញ្ញា, គំនូសសញ្ញា, ពាក់មួកសុវត្ថិភាព និងធ្វើកិច្ចសន្យា និងជួយសម្រួលចរាចរណ៍នៅតាមបណ្ដាសាលារៀន ទីប្រជុំជន និងនៅមុខរោងចក្រក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងផងដែរ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print