លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី៥ ខែមេសា រកឃើញយានយន្តល្មើសចំនួន ២៥៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ បានឱ្យដឹងថា​ចំនួនគោលដៅសរុប ១១៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ១,៧៨៤គ្រឿង ម៉ូតូ ១,២៩៣គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១៦៥គ្រឿង មានម៉ូតូចំនួន ១៣២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។ 

...

ដោយឡែក​នៅថ្ងៃដដែល​នេះ​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ​ បានឱ្យដឹងដែរថា៖​ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស​ បណ្ដាល​ឱ្យ​មនុស្សស្លាប់ ៣នាក់ របួសធ្ងន់ ៣នាក់ និងស្រាល ១នាក់​។​ ក្នុងករណីគ្រោះថ្នាក់នេះដែរ​ បង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៧នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៥លើក មានកត្តាល្បឿន ១លើក មិនគោរពសិទ្ធិ ២លើក បត់គ្រោះថ្នាក់ ១លើក និងកត្តាយាន ១លើក៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print