លោក Pezzolano ត្រូវបានតែងតាំងគ្រូបង្វឹកថ្មីរបស់ក្លិប Real Valladolid

ចែករំលែក៖

លោក Paulo Pezzolano ជនជាតិអ៊ុយរ៉ាហ្គាយត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្លិបអេស្ប៉ាញ Real Valladolid រហូតដល់ចុងបញ្ចប់នៃរដូវកាល២០២៣–២០២៤។ 

 ក្រុម Valladolid ដែល កំពុង ឈរ នៅ លេខ១៦ក្នុង តារាង និង មាន ១ ពិន្ទុ នៅ ពី លើ ក្រុម កាត់ ចោល កាល ពី ថ្ងៃ ចន្ទ បានចែក ផ្លូវ ជាមួយលោក Jose Rojo Pacheta បន្ទាប់ ពី ពួក គេ ត្រូវ បាន ក្រុម ម្ចាស់ ជើង ឯក Real Madrid លត់ ៦–០ កាល ពីថ្ងៃ អាទិត្យ។

 លោក Pezzolano វ័យ៣៩ឆ្នាំបានមកពីក្លិប Cruzeiro ត្រូវបានក្លិប Valladolid ជ្រើសរើសជាគ្រូបង្វឹកថ្មី ដែលជាកម្មសិទ្ធិរបស់អតីតខ្សែប្រយុទ្ធប្រេស៊ីល Ronaldo បន្ទាប់ពីបានជួយឱ្យពួកគេត្រលប់ទៅក្របខ័ណ្ឌ Serie A របស់ប្រេស៊ីលដោយការឈ្នះពានរង្វាន់លំដាប់ទី២ក្នុងឆ្នាំ២០២២។

 មុនពេលនោះគាត់ក៏បានគ្រប់គ្រងក្រុម Pachuca របស់ម៉ិកស៊ិកក្នុងលីកកំពូលប្រទេសនេះ Liga MX ពីឆ្នាំ២០១៩–២០២១។

 ភារកិច្ចបន្តរបស់លោក Paulo Pezzolano គឺត្រូវដឹកនាំក្រុម Real Valladolid ប៉ះក្រុមភ្ញៀវ Mallorca នៅរាត្រីថ្ងៃអាទិត្យ ទី៩មេសាចុងសប្តាហ៍នេះក្នុងការប្រកួតនៅ La Liga សប្តាហ៍ទី២៨ បន្ទាប់មកប៉ះក្រុមម្ចាស់ផ្ទះ Villarreal នៅថ្ងៃទី១៥ ខែមេសា ៕(រូបភាព ៖ Reuters/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print