អនុវត្តនូវបទបញ្ជារបស់លោករដ្ឋមន្ត្រី លឹម គានហោ ក្រុមការងារ បានចុះអន្តរាគមន៍បូមទឹកជួយសង្រ្គោះស្រូវប្រាំងចំនួន ១.០៨០ ហិកតា របស់បងប្អូនប្រជាពលរដ្ឋ ចំនួន ០៥ ភូមិ

ចែករំលែក៖

ខេត្តព្រៃវែង : រសៀលថ្ងៃសុក្រ ២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៣ នេះ អនុវត្តនូវបទបញ្ជារបស់ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម លោក ថាំង វីយុទ្ធដាប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម ដោយមានការចូលរួមពី លោក សុខ ផេង អ្នកតំណាងរាស្រ្តខេត្តព្រៃវែង មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង និងក្រុមការងារបច្ចេកទេសរបស់ក្រសួង បានចុះអន្តរាគមន៍បូមទឹកជួយសង្រ្គោះស្រូវប្រាំងចំនួន ១.០៨០ ហិកតា របស់បងប្អូនប្រជាពលរដ្ឋ ចំនួន ០៥ ភូមិ មានទីតាំងនៅចំណុចព្រែកតាតាំ ស្ថិតក្នុងសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង ។

សូមបញ្ជាក់ថា, ដោយសារស្ថានភាពផ្លូវមានការលំបាក ពុំអាចធ្វើការដឹកជញ្ជូន ម៉ាស៊ីនបូមទឹកចល័តខ្នាតធំចូលទៅបាន នៅពេលនេះក្រុមការងារបានដាក់គ្រឿងចក្រកាយសម្រួលផ្លូវ នឹងបានបញ្ជូនម៉ាស៊ីនបូមទឹកចល័តកំលាំង ៦៥ សេះ ចំនួន ០២ គ្រឿង ដើម្បីធ្វើការបូមទឹកសង្រ្គោះ ។ 

តំបន់នេះ ពុំដែលជួបនូវការខ្វះខាតទឹកសម្រាប់ធ្វើការស្រោចស្រពទេ ប៉ុន្តែឆ្នាំនេះ ដោយស្ថានភាពអាកាសធាតុមានការប្រែប្រួល បណ្តាលឲ្យទឹក នៅតាមបឹង ព្រែក អូរធម្មជាតិ និងដៃទន្លេមួយចំនួនមានការរីងគោករាក់ ។ 

សូមបញ្ជាក់ជូនថា ខេត្តព្រៃវែង តាមផែនការស្រូវប្រាំងត្រូវអនុវត្តក្នុងឆ្នាំ ២០២៣ នេះ មានចំនួន ៧៥.០០០ ហិកតា គិតត្រឹមថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៣ នេះ អនុវត្តលើសផែនការរហូតដល់ចំនួន ១១៩.៣៦៩ ហិកតា ស្មើនឹងប្រមាណ ១៦០ ភាគរយ ៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print