លោក ជុំ កុសល ៖ សូមពិនិត្យមើលខ្លឹមសារសម្តេចឡើងវិញ ខណះមានករណីផ្សព្វផ្សាយថា សម្តេចតេជោហ៊ុន សែន បានថ្វាយសំណើព្រះមហាក្សត្រផ្តល់សញ្ជាតិកម្ពុជាដល់កីឡាករThiago

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ លោក ជុំ កុសល រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានថ្លែងថា ៖ ដើម្បីកុំអោយការផ្សាយព័ត៌មាន មិនច្បាស់ លោកសូមពិនិត្យមើលខ្លឹមសារសម្តេចឡើងវិញ ខណះមានករណីផ្សព្វផ្សាយថា សម្តេចតេជោហ៊ុន សែន បានថ្វាយសំណើព្រះមហាក្សត្រផ្តល់សញ្ជាតិកម្ពុជាដល់កីឡាករThiago ។

លោករដ្ឋលេខាធិការ បានបញ្ជាក់ថា ៖ ឃើញសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយថា សម្តេចតេជោហ៊ុនសែន បានថ្វាយសំណើព្រះមហាក្សត្រផ្តល់សញ្ជាតិកម្ពុជាដល់កីឡាករThiago។ សូមពិនិត្យមើលខ្លឹមសារសម្តេចឡើងវិញ សម្តេចនៅមិនទាន់បានសម្រេចស្នើនៅឡើយទេគឺលោកបានលើកឡើងថា ៖《ប្រសិនបើមិនខុសទាស់ផ្នែកផ្លូវច្បាប់ណាមួយរបស់ប្រេស៊ីល ខ្ញុំនឹងស្នើទៅព្រះមហាក្សត្រដើម្បីផ្តល់សញ្ជាតិខ្មែរជូនកីឡាករThiago 》sic

     ករណីនេះគឺត្រូវរង់ចាំពិនិត្យផ្លូវច្បាប់សញ្ជាតិរបស់ប្រេស៊ីលជាមុនសិន បើមិនមានទាស់ខុសទេ ទើបមានស្នើថ្វាយទៅព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។

សូមបញ្ជាក់ថា ៖ តាមប្រព័ន្ធ Telegram របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសរសេរថា ៖ ដើម្បីជាការលើកទឹកចិត្ត ខ្ញុំសូមចូលរួមជួយឧបត្ថម្ភដល់កីឡាករប្រដាល់ Thiago Teixeira សញ្ជាតិប្រេស៊ីល នូវថវិកាចំនួន២០,០០០ដុល្លារ។ មួយវិញទៀតប្រសិនបើមិនខុសទាស់ផ្នែកផ្លូវច្បាប់ណាមួយរបស់ប្រេស៊ីល ខ្ញុំនឹងស្នើទៅព្រះមហាក្សត្រ ដើម្បីផ្តល់សញ្ជាតិខ្មែរជូនកីឡាករ Thiago ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print