កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់​ និងកម្លាំងមន្ទីរសាធារណការខេត្តព្រះសីហនុ​ បន្តចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ដោយមានការចង្អុលបង្ហាញ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ លោកវរសេនីយ៍ឯក គីម​ សុង​ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ នៅព្រឹកថ្ងៃអាទិត្យ ៤រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំកម្លាំង​ សហការជាមួយកម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់​ និងកម្លាំងមន្ទីរសាធារណការខេត្ត បានបន្តចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

ក្នុងប្រតិបត្តិការនោះ​ កម្លាំង​ជំនាញ​ បានអំពាវនាវ​ដល់ប្រជាពលរដ្ឋដែលប្រេីប្រាស់ផ្លូវគ្រប់ប្រភេទ​ ជាពិសេសអ្នកដែលប្រកបរបររត់តាក់ស៊ី​ និងក្រុមហ៊ុនរថយន្តដឹកអ្នកដំណេីរ ត្រូវមានការប្រុងប្រយ័ត្ន​ គោរពច្បាប់ចរាចរណ៍ផ្លូវគោក​ បេីកបរប្រកបដោយសុវត្ថិភាព​ នារដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរ នាពេលខាងមុខនេះ​ នៅបេនឡានមហោស្រពចាស់​ ស្ថិតក្នុង​ភូមិ២​ សង្កាត់​លេខ​២​ ក្រុង-ខេត្តព្រះសីហនុ ។ 

មន្រ្តីជំនាញ​ ក៏បានប្រគល់សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ ខិតប័ណ្ណផ្សព្វផ្សាយស្តីពីសុវត្តិភាពចរាចរណ៍ផ្លូវគោក​ សៀវភៅកំណត់ល្បឿន​ និងបានណែនាំទៅដល់ប្រជាពលរដ្ឋដែលប្រេីប្រាស់ផ្លូវទាំងអស់​ សូមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ។ 

...

ជាមួយគ្នានោះ​ ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបិតត្រាំង សហការជាមួយ រដ្ឋបាលឃុំ បានចុះធ្វើការផ្សព្វផ្សាយ ស្ដីពីគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំនុច ពិសេសផលប៉ះពាល់នៃគ្រឿងញៀន បញ្ហាបរិស្ថានស្អាតអនាម័យល្អ និងគ្រាប់មីនមិនទាន់ផ្ទុះ ស្ថិតនៅក្នុងភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុផងដែរ៕ដោយ៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print