ខេត្តបន្ទាយមានជ័យៈពលករខ្មែរសម្រុកពីប្រទេសថៃរាប់ពាន់នាក់បានមកកកស្ទះនៅផ្សាររោងក្លឿរ ស្រុកអារញ្ញខេត្តស្រះកែវ(ថៃ)ឈមនិងច្រកទ្វារអន្តរជាតិប៉ោយប៉ែតត្រៀមចូលមកស្រុកកំណើតរបស់ពួកគាត់វិញ បន្ទាប់ពីរដូវចូលឆ្នាំខ្មែរប្រពៃណីជាតិជិតឈានចូលមកដល់។
សេចក្ដីរាយការបញ្ជាក់ថាៈនៅរសៀលថ្ងៃទី៩ខែមេសាឆ្នាំ២០២៣នេះនៅមាត់ច្រកខ្លងលឹកស្រុកអារញ្ញខេត្តស្រះកែវ(ប្រទេសថៃ)ឈមនិងច្រកទ្វារអន្តជាតិប៉ោយប៉ែត គេឃើញមានពលករប្រុស ស្រីខ្លះមានបង្វិចខោ អាវសំពីងសំពោងមានអង្គុយ ខ្លះឈរត្រៀបត្រារាប់ពាន់នាក់រងចាំវាយត្រាពីសមត្ថកិច្ចថៃដើម្បីវិល
ត្រលប់មកស្រុកកគណើតវិញ។សេចក្តីរាយការពីសមត្ថកិច្ចបន្តថាៈនៅល្ងាចប្រមាណជាម៉ោង៥ ថៃ្ងដដែលនេះគេនៅតែឃើញពលករខ្មែរសម្រុកមកជាបន្តបន្ទាប់ តែទោះយ៉ាងណាក៏ដោយ ការវិលត្រលប់ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរយើងជាច្រើនោះមិនអាចវិលចូលមកស្រុកកំណើត របស់ខ្លួនទាន់ពេលនោះទេព្រោះកំណើននៃការវិលត្រលប់របស់ពួកគាត់មានច្រើនកុះករធ្វើឲ្យសមត្ថកិច្ចថៃសម្រួលមិនទាន់ ធ្វើឲ្យពួកគាត់ស្នាក់អាស្រ័យនៅក្នុងទឹកដីថៃបន្ត។
ប្រភពថាៈករណីខាងលើនេះគួរតែមន្ត្រីគ្រប់លំដាប់ថ្នាក់ប្រចាំខេត្តបន្ទាយមានជ័យសហការជាមួយអាជ្ញាធរថៃដើម្បីសម្រួលឲ្យពួកគាត់ធ្វើដំណើរចេញឲ្យបានលឿនព្រោះថាពលរដ្ឋដែលមកនៅខាងភាគីថៃ នៅពេលយប់មិនដឹងស្នាក់អាស្រ័យនៅទីណាព្រោះពួកគាត់អ្នកខ្លះមានកូនតូចៗ ម្យ៉ាងទៀតអាចនិងប្រឈមទៅនិងបញ្ហាសុវត្តិភាពផ្សេងៗកើតឡើងទៅលើពួកគាត់ និងអាចបាត់បង់ប្រាក់កាក់ដែលជនឈ្លៀតឱកាស់លួចបន្លំមកលើពួកគាត់ដែលស្នាក់អាស្រ័យនៅប្រទេសគេដោយពុំមានការគ្រោងទុក។ដោយឡែកនៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតសេចក្ដីរាយការបានបន្តថាៈក៏មានច្រើនកុះករផងដែរ អ្នកខ្លះក៏ បានធ្វើដំណើរទៅផ្ទះ អ្នកខ្លះទៀតក៏ខកខានមិនបានធ្វើដំណើរផងដែរ។វណ្ណា