ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ លោក សាន សុខសីហា ជំនួយការ និងជាតំណាងលោក ស ថេត បានដឹកនាំកិច្ចប្រជុំប្រចាំខែមិនា និងលេីកទិសដៅសម្រាប់ខែបន្ត ជាមួយក្រុមការងារផ្តល់សេវាជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ ដែលផ្តួចផ្តេីមគំនិតបង្កេីតឡេីងដោយលោក ស ថេត ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ
* ឯកសារពាក់ព័ន្ធដែលបានធ្វេីរួចនៅសង្កាត់ និងបានយកជូនដល់ផ្ទះប្រជាពលរដ្ឋនៅក្នុងខែមីនា ឆ្នាំ២០២៣នេះ មានសរុបចំនួន ១៣៥ច្បាប់
* លទ្ធផលការងារសរុបចាប់ពីខែកក្កដា ២០២២ ដល់ ខែមីនា ឆ្នាំ២០២៣ ឯកសារដែលបានយកជូនដល់ផ្ទះប្រជាពលរដ្ឋសរុបចំនួន ៩៨៩ច្បាប់
* ទិសដៅអនុវត្តការងារបន្ត
– បន្តយកចិត្តទុកដាក់ចំពោះការផ្តល់សេវាជូនប្រជាពលរដ្ឋតាមដល់ខ្នងផ្ទះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់
– ផ្សព្វផ្សាយឱ្យបានទូលំទូលាយចំពោះគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ស ថេត ក្នុងការយកចិត្តទុកដាក់ផ្តល់សេវាជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ
– ចូលឱ្យដល់គ្រប់តំបន់ដើម្បីបានដឹងពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន
– លើកទឹកចិត្តប្រជាពលរដ្ឋឱ្យជួយថែទាំសមិទ្ធផលនានាដែល លោក ប្រធាន បានផ្តល់ជូននាពេលកន្លង រួមមានផ្លូវបេងតុង សាលាបុណ្យ អំពូលសូឡា ។ល ៕ ដោយ ៖ ភារ៉ា ដង្កោ