កម្លាំងនគរបាលស្រុកគងពិសី ឃាត់ខ្លួនមនុស្សចំនួន៤នាក់ ពាក់ព័ន្ធករណីលេងល្បែងស៊ីសង បញ្ជល់មាន់

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ៖ ក្រុមអ្នកញៀនល្បែង​បញ្ជល់មាន់​ចំនួន​ ៤នាក់​ ត្រូវ​បានកម្លាំងនគរបាលស្រុកគងពិសី ចុះឃាត់ខ្លួន​រួមនឹង​វត្ថុតាង​ជាក់ស្ដែង​ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថា​ មានមនុស្ស​មួយ​ក្រុម​នាំគ្នាលេងល្បែងមាន់ជល់ខុសច្បាប់។

បេីតាមការ​បញ្ជាក់ពី​នគរបាលស្រុកគងពិសី នៅព្រឹកថ្ងៃ​ចន្ទ​ទី​១០​  ខែមេសា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងជំនាញ​បានឃាត់ខ្លួនមនុស្សចំនួន៤នាក់ ពាក់ព័ន្ធករណីលេងល្បែងស៊ីសង បញ្ជល់មាន់​កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១០នឹ ង៤០នាទី នៅចំណុចចំការស្វាយ ស្ថិតក្នុងភូមិព្រៃពង្រ ឃុំរការ កោះ ស្រុកគងពិសី ។ 

មនុស្សទាំង៤នាក់នោះរួមមាន៖

-ឈ្មោះ ប៉ិល នាង ភេទប្រុស អាយុ៤៩ឆ្នាំ នៅភូមិកំណប់ ឃុំរកាកោះ ស្រុកគងពិសី

 -ឈ្មោះ លី ដែន ភេទប្រុស អាយុ២៧ឆ្នាំ 

 -ឈ្មោះ វី វណ្ណៈ ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិស្រូល ឃុំរលាំងគ្រើល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ

 -ឈ្មោះ ទីវ ចក់ ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី។ 

  ក្នុងប្រតិបត្តិការនោះ​កម្លាំង​សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ មាន់ចំនួន២ក្បាល, កន្ត្រកដាក់មាន់ចំនួន១, ស្កុតសំរាប់តខ្នាយមាន់ចំនួន១៧ដុំ, ម៉ូតូ៤គ្រឿង។ 

...

បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿង រួមជាមួយវត្ថុតាងមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចំណាត់ការនីតិវិធីបន្ដ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print