គ្រូបង្វិក៣រូបទៀតនឹងក្លាយជាសមាជិកក្រុមប្រឹក្សាផ្តល់យោបល់របស់ UEFA

ចែករំលែក៖

លោក Gareth Southgate, លោក Jose Mourinho, លោក Rio Ferdinand និងលោក Zinedine Zidane ត្រូវ បាន គេរាយការណ៍ ថា នឹង ក្លាយ ជា សមាជិក ក្រុមប្រឹក្សា UEFA ថ្មី

 គ្រូ បង្វឹក និង អតីត កីឡាករ ល្បីៗ កំពុង ត្រូវ បាន ស្នើ ឱ្យ ជួប ជុំ គ្នា ដោះស្រាយ បញ្ហា ទាក់ ទង នឹង ច្បាប់ នៃ ការ ប្រកួត អាជ្ញាកណ្តាល និង ប្រតិទិន បាល់ទាត់។ ក្រុមប្រឹក្សាបាល់ទាត់ UEFA ត្រូវបានអនុម័តដោយស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុបកាលពីដើមសប្តាហ៍នេះ ដោយអតីតកីឡាករក្រូអាត និងតារាបាល់ទាត់ AC Milan លោក Zvonimir Boban នឹងធ្វើជាប្រធាន។ 

 រហូតមកដល់ពេលនេះសមាជិក២០នាក់នៃគណៈកម្មាធិការត្រូវបានរៀបចំឡើងដោយមានឈ្មោះក្នុងបញ្ជីនោះរួមមាន លោកCarlo Ancelotti, Paolo Maldini, Fabio Capello, Javier Zanetti, Luis Figo, Philipp Lahm, Ronald Koeman, Michael Laudrup, Rafa Benitez, Roberto Martinez, Predrag Mijatovic, Jurgen Klinsmann, Rudi Voller, Petr Cech, Juan Mata និង Robbie Keane Patrick Vieira និងលោក Didier Drogba ក៏បានទទួលការអញ្ជើញផងដែរ។

 កាសែត The Times បានរាយការណ៍ថា គ្រូបង្វឹកអង់គ្លេសលោក Southgate អាចចូលរួមជាមួយគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់Mourinho, ម្ចាស់ជើងឯក World Cup ឆ្នាំ១៩៩៨ និងជាវីរបុរស Real Madrid លោក Zidane និងអតីតខ្សែការពារFerdinand របស់ Manchester United ក្រុមប្រឹក្សាភិបាលថ្មីនឹងជួបគ្នាជាលើកដំបូងនៅថ្ងៃទី២៤ ខែមេសាខាងមុខនេះ។

 គណៈកម្មាការថ្មីរបស់ UEFA នឹងពិនិត្យមើលបញ្ហាជុំវិញការប្រើប្រាស់វីដេអូជំនួយអាជ្ញាកណ្តាល ហៅកាត់ថា VAR, ការប្រកួត, សុខុមាលភាពកីឡាករ, យុទ្ធសាស្ត្រ និងការអភិវឌ្ឍន៍យុវជន ដោយមានគណៈកម្មាធិការស្ត្រីនៅក្នុងក្រុមប្រឹក្សាភិបាល UEFA នេះផងដែរ។

 សមាជិកក្រុមប្រឹក្សាភិបាលម្នាក់បានប្រាប់កាសែត The Times ថាមានការខកចិត្តជាច្រើនក្នុងចំណោមមនុស្សដែលបានលេង ឬបង្វឹកនៅកម្រិតខ្ពស់បំផុតចំពោះរឿងមួយចំនួនដែលបានកើតឡើងនៅក្នុងកីឡាបាល់ទាត់នាពេលថ្មីៗនេះ ហើយមានអារម្មណ៍ថាពួកគេមិនមានសំឡេងដើម្បីរកភាពត្រឹមត្រូវមិនលម្អៀង។ សូមក្រឡេកមើល VAR, ការផ្លាស់ប្តូរច្បាប់កីឡា, ការប្រកួតក្រៅប្រព័ន្ធដែលទាំងនេះត្រូវបានគេសន្មត់ថា នឹងធ្វើឱ្យការប្រកួតកាន់តែប្រសើរឡើង ប៉ុន្តែតើពួកគេទាំងអស់គ្នាពិតជាបានធ្វើដូច្នេះមែនឬ?”(រូបភាព the time/goal.com)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print