ប៉ូលិស សម្លឹង រក ការ ចាប់ ខ្លួន បន្ថែម ទៀត បន្ទាប់ ពីអ្នកគាំទ្រ ស្រែក ជេរពាក្យ ស្រឡាញ់ ភេទ ដូច គ្នាក្នុងជំនួប Wolves និងChelsea

ចែករំលែក៖

ប៉ូលិសនៅតំបន់ West Midlands និយាយថា ពួកគេកំពុងស្វែងរកចាប់ខ្លួនបន្ថែមទៀត ជុំវិញការស្រែកជេរស្តីអំពីមនុស្សស្រលាញ់ភេទដូចគ្នា អំឡុងពេលដែលក្រុម Wolves ឈ្នះក្រុមតោខៀវ Chelsea លើ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។

 នេះកើតឡើងបន្ទាប់ពីក្រុម Wolves បានឲ្យដឹងថា ការចាប់ខ្លួនបីនាក់ត្រូវបានធ្វើឡើងរួចហើយបន្ទាប់ពីការប្រកួតនៅ Molineux ទាំងក្រុម Wolves និង Chelsea បានថ្កោលទោសការស្រែកបន្ទាប់ពីការប្រកួត។

 ក្លិប Wolves បានប្រកាសថា ពួកគេបានរំលឹកអ្នកគាំទ្រលើប្រព័ន្ធ PA ក្នុងអំឡុងពេលប្រកួតថាអាកប្បកិរិយារើសអើង និងការស្រែកច្រៀងមិនត្រូវបានអត់ឱនឱ្យទេ។

 បុរស៣នាក់ដែលមានអាយុ៣២ឆ្នាំ, ២៤ឆ្នាំ និង២១ឆ្នាំត្រូវបានចាប់ខ្លួនដោយសង្ស័យថា ជាបទល្មើសសណ្តាប់ធ្នាប់សាធារណៈដែលបណ្តាលឱ្យមានការយាយី ការដាស់តឿន ឬទុក្ខព្រួយ និងការប្រើប្រាស់ពាក្យគំរាមកំហែង ឬអាកប្បកិរិយាដើម្បីបញ្ឆេះឱ្យមានការស្អប់ខ្ពើមផ្លូវភេទ។ នេះបើយោងនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ប៉ូលិស West Midlands

បុរស ទាំង នាក់ ត្រូវ បាន ដោះលែង ឱ្យ នៅ ក្រៅ ឃុំបណ្តោះអាសន្ន ខណៈ ការ ស៊ើបអង្កេត របស់ ប៉ូលិស កំពុង បន្ត។អគ្គនាយក Sallie Churchill បាននិយាយថាយើងកំពុងបន្តស៊ើបអង្កេត ហើយបច្ចុប្បន្នមន្រ្តីកំពុងចាក់មើលវីដេអូឡើងវិញដើម្បីកំណត់អត្តសញ្ញាណអ្នកដែលចូលរួមក្នុងការស្រែករបស់អ្នកគាំទ្រក្នុងទីលាន យើងនឹងស្វែងរកចាប់ខ្លួនបន្ថែមទៀត

 សេចក្តីថ្លែងការណ៍ពីក្លិប Wolves បានបញ្ជាក់ថាពាក្យ Homophobia ដូចជាទម្រង់នៃការរើសអើងផ្សេងទៀតទាំងអស់ មិនមានកន្លែងនៅក្នុងបាល់ទាត់ ឬសង្គមទេ។ អ្នក ណា ដែល មាន អាកប្បកិរិយា រើសអើង គឺ ប្រព្រឹត្ត បទល្មើស ព្រហ្មទណ្ឌ

 ក្លិបបានអះអាងថា ខ្លួននឹងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ប៉ូលិស នៅពេលដែលពួកគេធ្វើការស៊ើបអង្កេតរបស់ពួកគេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្លិប Chelsea ក៏បានឲ្យដឹងដែរថា ការដាក់ស្លាកសញ្ញាគ្រប់ទម្រង់នៃអាកប្បកិរិយារើសអើងមិនអាចទទួលយកបានទេ ដោយក្លិបនឹងធ្វើការដើម្បី លុបបំបាត់ការស្រែកគំហកអាក្រក់ទាំងនេះចេញពីការប្រកួតរបស់ក្រុម

 ជាមួយគ្នានេះលីកកំពូលអង់គ្លេស Premier League បានចេញសារមួយដែរដោយអះអាងថា មិនមានកន្លែងនៅក្នុងបាល់ទាត់ ឬសង្គមសម្រាប់ការស្រែកច្រៀង និងការរើសអើងភេទដូចគ្នានោះទេ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print