រថយន្ត២គ្រឿងបុកគ្នាត្រង់ផ្លូវបំបែកជាបួនរងការខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តម៉ែកសឺដេសបេីកបុកជាមួយរថយន្តសាំយ៉ុងត្រង់ផ្លូវបំបែកជាបួនបណ្តាលឲ្យរងការខូចខាតទាំងសងខាងតែមិនមានមនុស្សរងរបួសនោះទេ។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១០យប់​ថ្ងៃទី១១​ ខែមេសា​ ឆ្នាំ២០២៣​ នៅចំណុចផ្លូវលេខ៩៩កែងផ្លូវលេខ៤៦៦​ ស្ថិតក្នុងសង្កាត់បឹងត្របែក​ ខណ្ឌចំការមន។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកសាំយ៉ុងពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2O 9105 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៩៩ក្នុងទិសដៅពីត្បូងទៅជេីងខណៈមកដល់ផ្លូវបំបែកជាបួនស្រាប់តែមានរថយន្តម៉ែកសឺដេស​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ2BT 1888 បេីកបរដោយជនជាតិចិនធ្វេីដំណេីរតាមបណមតោយផ្លូវលេខ៤៦៦​ ក្នុងទិសដៅពីលិចទៅកេីតក៏ជ្រុលបុកគ្នាពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាងតែសំណាងមិនមានមនុស្សរងរបួស។ 

...

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុធ្វេីការសម្របសម្រួលដោយភាគីទាំងសងខាងព្រមយកទៅជួសជុលរៀងខ្លួន៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print