ភ្នំពេញ : នាព្រឹក ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះទៅសាកសួរសុខទុក្ខ លោក សម សុខុម ភេទប្រុស អាយុ៦៤ឆ្នាំ ជាមន្ត្រីក្រុមការងារមូលដ្ឋានខណ្ឌដង្កោ ដែលទើបចេញពីមន្ទីរពេទ្យ ក្រោយពីបានធ្វើការវះកាត់ដុំសាច់ក្នុងពោះវៀន ហើយបានមកសម្រាកព្យាបាលបន្តនៅគេហដ្ឋាន ស្ថិតនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្នុងឱកាសនោះ ក្រុមការងារ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង និងបាននាំយកថវិកាចំនួន ១លានរៀល, ទឹកសុទ្ធ និងភេសជ្ជៈចម្រុះ ០៦កេស ផ្លែឈើស្រស់ ០១កន្ត្រក ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកគ្រួសារលោក សម សុខុម ផងដែរ៕
ដោយ : សហការី