សូមប្រុងប្រយ័ត្ន លោកអ្នកអាចនឹងកំពុងកើតជំងឺមហារីកថ្លើមដោយមិនដឹងខ្លួនបាន!

ចែករំលែក៖

ភ្នំពេញ : សូមប្រុងប្រយ័ត្ន លោកអ្នកអាចនឹងកំពុងកើតជំងឺមហារីកថ្លើមដោយមិនដឹងខ្លួនបាន! នេះជាការបញ្ជាក់ពី ខាងមន្ទីរពេទ្យកាល់ម៉ែត។

១. អ្វីទៅជាជំងឺមហារីកថ្លើម?

ជំងឺមហារីកថ្លើម កើតចេញពីសាច់ថ្លើមខ្លួនឯង ឬមួយក៏ឆ្លងរាលដាលពីសរីរៈដទៃ(Métastase)។ ជំងឺមហារីកថ្លើមមានច្រើនប្រភេទ ក្នុងចំណោមនោះមានតែមួយប្រភេទប៉ុណ្ណោះ ដែលកើតមានញឹកញាប់ និងកាចសាហាវជាងគេ គឺជាពួកប្រភេទកើតចេញពីកោសិកាថ្លើមដែលក្រិនឈ្មោះថា CHC (Carcinome Hépato-Cellulaire)។

២. មូលហេតុអ្វីខ្លះដែលបង្កជាជំងឺមហារីកថ្លើម?

កត្តាមួយចំនួន ដែលជាមូលហេតុបង្កជាជំងឺមហារីកថ្លើមមាន៖

   – ពិសារស្រា និងបារី ដែលបង្កឲ្យក្រិនថ្លើម

   – ជំងឺរលាកថ្លើម បេ និង សេ (B, C)

   – ជំងឺទឹកនោមផ្អែម បារ៉ាស៊ីត ថ្នាំពន្យាកំណើត

   – វិទ្យុសកម្ម

   – សារធាតុគីមីមួយចំនួន

   – ការសាយភាយពីសរីរាង្គដទៃ

៣. តើជំងឺមហារីកថ្លើមមានរោគសញ្ញាអ្វីខ្លះ?

រោគសញ្ញានៃជំងឺមហារីកថ្លើមមានដូចជា៖

   – ឈឺពោះ

   – អស់កំលាំង មិនសូវឃ្លាន ស្លេកស្លាំង ស្រកទម្ងន់

   – មានដុំ ដោយស្ទាបប៉ះនៅពោះ

៤. បើមានជំងឺមហារីកថ្លើម គួរធ្វើបែបណា?

មានវិធីសាស្ត្រជាច្រើន ត្រូវបានគេអនុវត្តនៅប្រទេសជឿនលឿន៖

   – វិធីវះកាត់ ឬប្តូរថ្លើម

   – បាញ់កាំរស្មី និងចាក់ថ្នាំគីមីដោយមិនបាច់វះកាត់ ករណីចំពោះដុំតូចៗ

៥. តើមានវិធីការពារឬទេ?

យើងអាចអនុវត្តវិធីមួយចំនួន ដើម្បីការពារជំងឺមហារីកថ្លើម៖

   – ចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើម

   – បញ្ឈប់ការពិសារស្រា និងបារី

   – តាមដានសុខភាព ចំពោះការប្រើថ្នាំពន្យាកំណើត

   – កាត់បន្ថយការប្រើប្រាស់ និងឃ្លាតឲ្យឆ្ងាយពីសម្ភារៈ និងទីតាំងមានរលកវិទ្យុសកម្ម ដែលប៉ះពាល់ដល់សុខភាព

ជាទូទៅជំងឺមហារីកថ្លើមច្រើនកើតឡើងដោយស្ងៀមស្ងាត់ ហេតុដូចនេះត្រូវគប្បីតានដានសុខភាពជាប្រចាំ និងពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print