ព្យុះខ្សាច់គ្របដណ្តប់លើមេឃនៃរដ្ឋធានីកូរ៉េខាងត្បូង

ចែករំលែក៖

ខេត្តនិងក្រុងជាច្រើនក្នុងប្រទេសកូរ៉េខាងត្បូងបានរងគ្រោះដោយព្យុះខ្សាច់ពណ៌មាសនៅថ្ងៃទី១២ខែមេសា។

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ (កូរ៉េខាងត្បូង) បានបានផ្សាយថា ព្យុះខ្សាច់នេះមានប្រភពចេញពីវាលខ្សាច់ Gobi នៅភាគខាងជើងប្រទេសចិន និងម៉ុងហ្គោលីដែលបណ្តាលឱ្យមានកម្រិតធូលីដីកម្រិតធ្ងន់បំផុតប្រចាំឆ្នាំ។
គិតត្រឹមម៉ោង១រសៀលថ្ងៃទី១២ ខែមេសា ព្យុះខ្សាច់ពណ៌លឿងបានរាលដាលដល់ប្រទេសកូរ៉េភាគច្រើន ។ ទីភ្នាក់ងារឧតុនិយមកូរ៉េ (KMA) ព្យាករថា ព្យុះខ្សាច់នឹងប៉ះពាល់ដល់ប្រទេសទាំងមូលរហូតដល់ថ្ងៃទី ១៣ ខែមេសា។ អាជ្ញាធរបាននិយាយថា ការព្រមានអំពីធូលីត្រូវបានចេញសម្រាប់គ្រប់តំបន់ក្នុងប្រទេសកូរ៉េខាងត្បូង។
ទន្ទឹមនឹងនេះ កាសែត Global Times បានផ្សាយថា ផលប៉ះពាល់ចុងក្រោយនៃព្យុះខ្សាច់ដែលគ្របដណ្តប់លើផ្ទៃដី 2.29 លានគីឡូម៉ែត្រការ៉េ នឹងប៉ះពាល់ដល់ប្រជាជនចំនួន 409 លាននាក់ គឺនៅព្រឹកថ្ងៃទី 11 ខែមេសា។
ជាច្រើនឆ្នាំមកនេះ ប្រទេសចិនបាននិងកំពុងធ្វើការលើការដាំដើមឈើ និងដោះស្រាយបញ្ហាវាលខ្សាច់នៅតំបន់ភាគខាងជើងនៃប្រទេស ជាពិសេសនៅតំបន់ម៉ុងហ្គោលីខាងក្នុងជាប់ព្រំដែនម៉ុងហ្គោលី។ ទោះជាយ៉ាងណា អ្នកជំនាញបរិស្ថាននិយាយថា ការដាំដើមឈើតែមួយមុខមិនអាចធ្វើឱ្យព្យុះខ្សាច់រលាយបាត់ឡើយ។
លោក Ma Jun នាយកវិទ្យាស្ថានកិច្ចការបរិស្ថាន និងសាធារណៈក្នុងទីក្រុងប៉េកាំងបាននិយាយថា របងធ្វើពីឈើព្រៃនឹងមិនមានប្រសិទ្ធភាពទេ ប្រសិនបើខ្សាច់ត្រូវបានបក់បោកទៅលើអាកាស លើសពីការទប់ស្កាត់របស់ពួកគេ។
នៅឆ្នាំ ២០២២ ចិននិងម៉ុងហ្គោលី បានចុះហត្ថលេខាលើឯកសារទ្វេភាគី ដើម្បីសម្របសម្រួលក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ វាលខ្សាច់…
លោក Ma Jun បាននិយាយថា ព្យុះខ្សាច់គឺជាបាតុភូតធម្មជាតិដែលគ្មានព្រំដែន ហើយអាចរាលដាលតាមគ្រប់ផ្លូវ។ លោកថា ដើម្បីដោះស្រាយបញ្ហា ប្រទេសក្នុងតំបន់ត្រូវចែករំលែកព័ត៌មានប្រកបដោយតម្លាភាព និងជឿទុកចិត្តគ្នាទៅវិញទៅមក ក៏ដូចជាខិតខំប្រឹងប្រែងរួមគ្នា៕ ដោយធីរីណា

...

រូប​ថត​ : YONHAP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print