តើអាមេរិកមានចេតនាធ្វើឱ្យបែកធ្លាយព័ត៌មានសម្ងាត់ដើម្បីបង្វែរគោលដៅនិងទម្លាក់កំហុសឱ្យរុស្ស៊ី

ចែករំលែក៖

ការបែកធ្លាយព័ត៌មានសម្ងាត់របស់អាមេរិកនាពេលថ្មីៗហាក់ដូចជារឿងដែលអាមេរិកបង្កើតឡើង មិនដូចជាការបែកធ្លាយនាពេលមុនៗនោះឡើយ ។ ទាំងនោះហើយបានជាទីក្រុងមូស្គូបញ្ជាក់ថា ការបែកធ្លាយព័ត៌មានសម្ងាត់របស់អាមេរិកអាចជារឿងកើតឡើងដោយចេតនាដើម្បីបញ្ឆោតភ្នែករុស្ស៉ី។

សារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០២៣ បានផ្សាយថា នៅថ្ងៃពុធនេះ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ីបាននិយាយថា ការលេចធ្លាយឯកសារព័ត៌មានសម្ងាត់ៗជាច្រើនរបស់សហរដ្ឋអាមេរិកនៅលើប្រព័ន្ធអនឡាញនាពេលថ្មីៗនេះ អាចជាយុទ្ធសាស្រ្តមួយរបស់ទីក្រុងវ៉ាស៉ីនតោន ដែលធ្វើឡើងដោយចេតនាដើម្បីបញ្ឆោតប្រទេស
រុស្ស៉ី។
ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់រុស្ស៉ី អនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ីលោក Sergei Ryabkov បាននិយាយថា «វាប្រហែលជារឿងគួរឱ្យចាប់អារម្មណ៍មួយក្នុងការពិនិត្យមើលទៅលើឯកសារទាំងនេះ ហើយព្យាយាមកំណត់ថា តើពួកវាជាឯកសារពិតប្រាកដមែន ឬជាឯកសារក្លែងក្លាយ ឬមួយក៏ជាឯកសារដែលត្រូវបានធ្វើឱ្យបែកធ្លាយដោយចេតនា។ ដោយសារអាមេរិកជាភាគីមួយនៃសង្រ្គាមអ៊ុយក្រែន និងកំពុងតែធ្វើសង្រ្គាមកូនកាត់ប្រឆាំងមកលើយើង វាអាចទៅរួចដែលតិចនិចបែបនេះ កំពុងត្រូវប្រើប្រាស់ ដើម្បីបញ្ឆោតគូសត្រូវរបស់ពួកគេ គឺសហព័ន្ធ
រុស្ស៉ី»។
ក្នុងការបែកធ្លាយនោះ រួមមានទាំងព័ត៌មានសម្ងាត់របស់អាមេរិក ស្តីពីសមត្ថភាពប្រយុទ្ធរបស់អ៊ុយក្រែនប្រឆាំងនឹងកងកម្លាំងឈ្លានពានរបស់រុស្ស៉ី រួមជាមួយការលួចវាយតម្លៃនិងស៉ើបការណ៍ ទៅលើបណ្តាសម្ព័ន្ធមិត្តរបស់ខ្លួន រួមមានដូចជាអ៉ីស្រាអែល កូរ៉េខាងត្បូង និងអ៊ុយក្រែនជាដើម។ ក្នុងឯកសារមួយចំនួនដែលពិនិត្យដោយទីភ្នាក់ងារព័ត៌មាន AFP និង Washington Post អាមេរិកមានក្តីបារម្ភអំពីសមត្ថភាពអ៊ុយក្រែនក្នុងការទប់ទល់នឹងការវាយប្រហាររបស់រុស្ស៉ី ហើយទីក្រុងវ៉ាស៉ីនតោនក៏បានបង្ហាញពីមន្ទិលចំពោះភាពជោគជ័យនៃផែនការប្រតិបត្តិការវាយបកដែលអ៊ុយក្រែនកំពុងត្រៀមធ្វើឡើងនាពេលខាងមុខផងដែរ៕ ដោយធីរីណា

...

រូប​ថត​ : AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print