ឪពុកបង្កើតចាប់រំលោភកូនស្រីបានសម្រេចត្រូវកម្លាំងអាវុធហត្ថបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ​÷ជនសង្ស័យត្រូវម្នាក់ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​បញ្ជូនទៅសាលាដំបូងខេត្ត​អនុវត្តតាមនីតិវិធី នៅរសៀលថ្ងៃ ទី១២​ ខែមេសា​ ឆ្នាំ​២០២៣នេះ។

 មន្ត្រីអាវុធហត្ថបញ្ជាក់ថាៈនៅថ្ងៃទី១១​ ខែមេសា​ ឆ្នាំ២០២៣​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​បាន ឃាត់ខ្លួនជនសង្ស័យម្នាក់​ ករណីរំលោភសេពសន្ថវៈ(ស្ថានទម្ងន់ទោស) ដែលប្រព្រឹត្តកាលពីថ្ងៃទី០៥-០៦ ខែមេសា ឆ្នាំ២០២៣ នៅចំណុចក្នុងបន្ទប់ ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។

 ជនសង្ស័យ​ឈ្មោះ ទឹម សាមឌី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល​ ក្រុងប៉ោយប៉ែត 

លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ នួន នីណារ៉ូប្រាប់ថា​ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលពាក្យបណ្ដឹងពីឈ្មោះ​ ទឹម តុលា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត  ត្រូវជាអ៊ុំបង្កើតជនរងគ្រោះឈ្មោះ​ ឌ.ស.ល ភេទស្រី អាយុ១១ឆ្នាំ ត្រូវឪពុកបង្កើតចាប់រំលោភតាំងពីកូនអាយុ០៩ឆ្នាំ  រហូតដល់លើកចុងក្រោយរំលោភនៅថ្ងៃទី០៥-០៦ ខែមេសា ឆ្នាំ២០២៣ ។

បើតាមសំដីជនរងគ្រោះ​បានបង្ហើបប្រាប់យាយនិងអ៊ុំ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ថា កាលដែលទៅលេងផ្ទះយាយនៅខេត្តពោធិ៍សាត់ ហើយខ្លួនយំស្រែកមិនព្រមត្រឡប់មកផ្ទះវិញ ព្រោះខ្លាចឪពុកបង្កើតធ្វើបាបទៀត(រំលោភ) ។ 

ក្រោយពីទទួលបានពាក្យបណ្ដឹងកម្លាំងមូលដ្ឋានក្រុងប៉ោយប៉ែត បានធ្វេីការឃាត់ខ្លួនជងសង្ស័យជាឪពុក​ មកកាន់មូលដ្ឋានកងរាជអាវុធក្រុង​ប៉ោយប៉ែត ដេីម្បីកសាងសំណុំរឿងតាមនីតិវិធី។ 

ក្រោយឃាត់ខ្លួន​និងសួរចម្លេីយ​ ជនសង្ស័យ​ បានបដិសេធពុំព្រមទទួលស្គាល់កំហុស​ ដែលកូនស្រីចោទថានាំនាងទៅមុជទឹក រួចធ្វើសកម្មភាពចាប់រំលោភរូបនាងនៅបន្ទប់ទឹក។ បន្ទាប់ពីសួចម្លេីយរួច​ ជនសង្ស័យ​ត្រូវបានបញ្ជូនបន្តមកកាន់កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ចាត់ការបន្តតាមនីតិវិធី។ 

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ ទទួលការងារស្រាវជ្រាវ និងបង្រ្កាបបទល្មើសបានប្រាប់ឱ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ និងមានការសម្របសម្រួលនីតិវិធីពី លោក​ កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ។ ។   

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​បញ្ជូនទៅសាលាដំបូងខេត្ត​បន្ទាយមានជ័យ​អនុវត្តតាមនីតិវិធី ។វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print