នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖​ សមត្ថកិច្ចកម្ពុជា បន្តទទួលបានបណ្តឹង ១ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិវៀតណាមម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោក​នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃ​ពុធ​ទី​១២​ ខែមេសា​ ឆ្នាំ​២០២៣នេះ​ថា៖​ កម្លាំង​សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ០១ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិវៀតណាមម្នាក់​ នេះបើ​គិតចាប់ពីម៉ោង ៣៖០០ នាថ្ងៃទី១០ ដល់វេលាម៉ោង ៣៖០០ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ​។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ​ បានបញ្ជាក់ថា​ បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ រួមមាន៖

១៖ សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ៨៣៥ករណី មានមនុស្ស ២,០៩៨នាក់

២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ៨០២សំណើ និងបិទសំណុំរឿង ២៧៤សំណើ (រកឃើញមនុស្ស ១,២១៦នាក់, ឃាត់ខ្លួនជនសង្ស័យ ១២៩នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)

៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ៣៣ករណី៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print