សេចក្តីប្រកាសព័ត៌មាន!​ ក្រុមប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវ បណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈទំព័រហ្វេសបុកសម្តេចក្រឡាហោម

ចែករំលែក៖

ភ្នំពេញ​៖​ គណៈកម្មាធិការជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ នៅថ្ងៃទី​១២​ ខែមេសា​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តីប្រកាសព័ត៌មាន !​ ក្រុមប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវ បណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមជម្រាបជូនដល់សាធារណជន អំពីលទ្ធផលកិច្ចប្រតិបត្តិការស្វែងរកជនបរទេស ដែលបានស្នើសុំអន្តរាគមន៍ តាមរយៈទំព័រហ្វេសបុកសម្តេចក្រឡាហោម (ករណីលេខ ៧៨៣)។

នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ បានបញ្ជាក់ថា​ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ក្រុមប្រតិបត្តិការ ទទួលបានសំណើ ពីបុគ្គលមិនស្គាល់អត្តសញ្ញាណ ស្នើសុំអន្តរាគមន៍ស្វែងរកជនជាតិចិនឈ្មោះ ZENG WEIFEI ភេទប្រុស កើតថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០០២ កាន់លិខិតឆ្លងដែនលេខ EJ7872263 ដែលសង្ស័យត្រូវបានបង្ខាំងនៅក្នុងភូមិសាស្ត្រមួយកន្លែងស្ថិតនៅ ខេត្តកំពត។ បន្ទាប់ពីទទួលបានសំណើសុំអន្តរាគមន៍ នៅថ្ងៃដដែល កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានចុះស្រាវជ្រាវរកឃើញបុគ្គលខាងលើនៅក្នុងក្រុមហ៊ុនមួយកន្លែង និងបានអញ្ជើញរូបគេមកធ្វើការសាកសួរ នៅស្នងការដ្ឋាន។ 

ជាក់ស្ដែង​តាមការបំភ្លឺរបស់សាមីខ្លួន​ បានឱ្យដឹងថា រូបគេចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងគោលបំណងមកស្វែងរកការងារ រួចហើយក៏បានចូលធ្វើការក្នុងក្រុមហ៊ុនមួយនៅ ខេត្តកំពត។ អំឡុងពេលធ្វើការ និងស្នាក់នៅ ក្រុមហ៊ុនបានផ្ដល់អាហារគ្រប់គ្រាន់ កន្លែងស្នាក់នៅសមរម្យ ហើយមិនមានការបង្ខាំង ឬបិទសិទ្ធសេរីភាពនោះទេ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ រូបគេបានទំនាក់ ទំនងជាមួយបងស្រីនៅប្រទេសចិន ឈ្មោះ ZENG XIN QUAN អាយុប្រហែល ៣៤ឆ្នាំ ប្រាប់ពីស្ថានភាព ស្នាក់នៅរបស់ខ្លួនក្នុងកន្លែងធ្វើការ និងបានប្រាប់ថាក្រុមហ៊ុនយកលិខិតឆ្លងដែនរបស់ខ្លួនដើម្បីបន្តទិដ្ឋាការ ប៉ុន្តែដោយសារបងស្រីខ្លួនមានការបារម្ភអំពីសុវត្ថិភាព និងខ្លាចចាញ់បោកគេ ទើបដាក់សំណើទៅកាន់ទំព័រ ហ្វេសប៊ុកសម្ដេចក្រឡាហោម ដើម្បីជួយអន្តរាគមន៍។ ផ្អែកតាមការពិនិត្យស្ថានភាពជាក់ស្ដែង និងការបំភ្លឺ របស់សាមីខ្លួន ក្រុមប្រតិបត្តិការពិនិត្យឃើញថា ករណីនេះពុំមានសញ្ញាណនៃការបង្ខាំងមនុស្សដោយខុស ច្បាប់នោះទេ ផ្ទុយទៅវិញគឺបងស្រីរបស់ឈ្មោះ ZENG WEIFEI ជាអ្នកស្នើសុំសមត្ថកិច្ចជួយអន្តរាគមន៍ ដើម្បី ឲ្យប្អូនប្រុសរបស់គេត្រឡប់ទៅប្រទេសកំណើតវិញ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញបានបញ្ជូនឈ្មោះ ZENG WEIFEI ទៅកាន់មណ្ឌលត្រៀមបណ្ដេញចេញ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវីធីធ្វើមាតុភូមិនិវត្តន៍។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print