រថយន្តឡិចសុីសRX300 បុករថយន្តToyota Prius ធ្លាក់ប្រឡាយលូ​ រងការខូចខាត

ចែករំលែក៖

​    ភ្នំពេញ​ ៖​ បុរសម្នាក់បានបេីករថយន្តឡិចសុីសRX300 ក្នុងល្បឿនលឿន​មិនប្រយ័ត្នបានជ្រុលទៅបុករថយន្ត​ Toyota Prius បញ្ឆិត​ពីក្រោយពេញទំហឹង​ខ្ទាតទៅធ្លាក់ប្រឡាយលូ​រងការខូចខាត តែសំណាងដែរដែលគ្មានអ្នករងរបួស​ ។​          ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីង​កាលពីវេលា​ម៉ោង​៩:៣០នាទី​យប់​ ថ្ងៃទី​១២ ខែមេសា​​ ឆ្នាំ​២០២៣​ ស្ថិត​នៅតាម​បណ្ដោយ​ផ្លូវ​៣០ម៉ែត្រ​(បុរី​សន្តិភាព​២)​ សង្កាត់​ចោមចៅ​ទី២ ខណ្ឌ​ពោធិ៍​សែនជ័យ​​​​​​​​​​​​​​​ រាជធានីភ្នំពេញ​។

​    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុគេឃេីញរថយន្ដ​ម៉ាក​ Toyota Prius ពណ៌ក្រហម​ ពាក់ផ្លាកលេខ​ ភ្នំពេញ​ 2BI-2843 បេីកបរដោយបុរសម្នាក់​ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៣០ម៉ែត្រ​ក្នុងទិសដៅពីកេីតទៅលិច​ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្ដ​ឡិចស៊ីស​ RX300 ពណ៌ស​ ពាក់ផ្លាកលេខ​ ភ្នំពេញ​ 2AR-5475 ធ្វេីដំណេីរស្របទិសគ្នាយ៉ាងលឿននិងមិនប្រយ័ត្នបានជ្រុលទៅបុករថយន្ត​ Toyota Prius ចំបញ្ឆិតចំហៀងខាងឆ្វេងបណ្ដាលឱ្យដាច់កង់ម្ខាង​ រីឯរថយន្តឡិចសុីសក៏បានខ្ទាត​ធ្លាក់ចូលប្រឡាយលូរងការខូចខាតផងដែរ តែ សំណាងដែរក្នុងហេតុការណ៍នេះមិនបង្កឱ្យមនុស្សណាម្នាក់រងរបួសនោះទេ។ 

​    ក្រោយ​ពេល​កេីត​ហេតុ​ សមត្ថកិច្ចមូលដ្ឋាន​ សហការជាមួយមន្ត្រី​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​​នគរបាល​រាជធានី​ភ្នំពេញ​​ចុះ​មក​ធ្វេីការវាស់​វែង​យករថយន្ដ​ទាំង​ពីរ​គ្រឿងទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះ​ស្រាយ​នៅ​ពេល​ក្រោយ​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print